Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ឲ្យ ចិន ឈប់បង្កអស្ថិរភាពបន្ថែមទៀតលើ តៃវ៉ាន់

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអំពាវនាវឲ្យប្រទេសចិន ឈប់ធ្វើ​សកម្មភាព​បង្ក​អស្ថិរភាព​បន្ថែម​ទៀត​ចំពោះ​តៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើងនៅក្នុងជំនួបរដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Lloyd Austin និង​រដ្ឋមន្ត្រីការពារជាតិ​ចិន លោក Wei Fenghe ដោយ​ជួប​ពិភាក្សាគ្នា​នៅ​ខាងក្រៅ​វេទិកា​សន្តិសុខ Shangri-La Dialogue កាល​ពីថ្ងៃ​សុក្រ នៅ​ប្រទេស​សិង្ហបុរី។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ ទីក្រុងវ៉ាស៊ីនតោន​បាននិយាយថា ពួកគេបានពិភាក្សា​គ្នា​អំពី​បញ្ហា​សន្តិសុខ​ជា​សកល និង​ក្នុងតំបន់ រួមទាំងការ​ឈ្លានពាន​របស់កូរ៉េខាងជើង និង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​កាន់​អ៊ុយក្រែន​ផងដែរ។

ដោយឡែក​ អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​និយាយ​ថា លោក Wei បាន​ថ្កោលទោស​ការ​ប្រកាស​របស់​ទីក្រុង​វ៉ាស៊ីនតោន​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា សហរដ្ឋអាមេរិក​នឹង​លក់​អាវុធ​បន្ថែម​ទៀត​ទៅ​ឲ្យ​តៃវ៉ាន់។ តែ​លោក​បាន​ព្រមាន​ថា ចិន​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​កម្ទេច​ការ​ប៉ុនប៉ង​ណាមួយ ​ដើម្បី​ឯករាជ្យ​របស់​តៃវ៉ាន់​ឡើយ។

គួរ​បញ្ជាក់​ដែរ​ថា ​ចិន​និង​អាមេរិក​បាន​ជួប​ពិភាក្សា​ទល់មុខគ្នា​ជា​លើក​ដំបូង​ ចាប់​តាំងពី​ប្រធានាធិបតី Joe Biden ចូល​កាន់​តំណែង​ កាល​ពី​ខែ​មករា​ឆ្នាំ​មុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ទូតរុស្ស៊ីប្រចាំអាមេរិក ថា គ្មានតម្រូវការត្រូវកែលម្អទំនាក់ទំនងជាមួយក្រុង វ៉ាស៊ីនតោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ១៥ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ១៧ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម