ព័ត៌មានអន្ដរជាតិ
ថ្ងៃច័ន្ទនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៣៨២នាក់
ត្រឹមព្រឹកថ្ងៃច័ន្ទនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី សរុប ៣៨២នាក់បន្ថែមទៀត ដោយក្នុងនោះមាន ៣៦០នាក់ ជាពលករចំណាកស្រុកមកពីប្រទេសភូមា និងមានទំនាក់ទំនងជាមួយករណីផ្ទុះរាតត្បាតក្នុងផ្សារគ្រឿងសមុទ្រមួយកន្លែងនៅក្នុងខេត្ត Samut Sakhon ដែលជាប់ក្រុងបាងកកតែម្តង។

ចំនួនអ្នកឆ្លងកូវីដយ៉ាងច្រើនសន្ធឹកសន្ធាប់នៅពេលនេះ គឺបន្តកើតចេញពីករណីផ្ទុះរាតត្បាតយ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យ ដែលមានមនុស្សសរុប ៥៧៦នាក់ រកឃើញវិជ្ជមានជំងឺកូវីដ ១៩។
អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលជំងឺកូវីដ ១៩ របស់ថៃ លោក Taweesilp Visanuyothin បានអះអាងថា ករណីថ្មីជិត ៤០០នាក់ សុទ្ធតែមានពាក់ព័ន្ធនឹងផ្សារលក់បង្គារដ៏ធំមួយក្នុងស្រុក tambon Mahachai ខណៈតួលេខឆ្លងត្រូវគេរំពឹងនឹងកើនឡើងកាន់តែច្រើនបន្ថែមទៀត ស្របពេលពលរដ្ឋជាច្រើនកំពុងត្រូវគេធ្វើតេស្តជាបន្តបន្ទាប់ចាប់តាំងពីរាត្រីថ្ងៃអាទិត្យម្សិលមិញ។
គិតត្រឹមថ្ងៃច័ន្ទនេះ ចំនួនអ្នកឆ្លងកូវីដ ១៩ ក្នុងប្រទេសថៃ បានកើនដល់ ៥២៨៩នាក់ ក្នុងនោះស្លាប់ ៦០នាក់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់