Connect with us

ព័ត៌មានអន្ដរជាតិ

ចិនព្រមានអាមេរិក ថា សង្គ្រាម ច្បាស់ជាផ្ទុះឡើង បើតៃវ៉ាន់ ប្រកាសឯករាជ្យ

បានផុស

នៅ

ទីក្រុងប៉េកាំង នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាប់ផ្តើមសង្គ្រាម ប្រសិនបើកោះតៃវ៉ាន់ ប្រកាសឯករាជ្យ។ នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិចិន ទៅកាន់សមភាគីអាមេរិក កាលពីថ្ងៃសុក្រទី១០ខែមិថុនា។

ការព្រមាននេះបានកើតឡើង អំឡុងពេលដែលលោក Wei Fenghe ជួបប្រជុំទល់មុខគ្នាជាលើកដំបូង​ ជាមួយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី។

លោក Wei បានព្រមានលោក Austin ថា “ប្រសិនបើអ្នកណាម្នាក់ហ៊ានបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន នោះកងទ័ពចិនប្រាកដជាមិនស្ទាក់ស្ទើរឡើយ ក្នុងការចាប់ផ្តើមសង្គ្រាម ទោះបីជាក្នុងតម្លៃណាក៏ដោយ”។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីចិន ក៏បានប្តេជ្ញាដែរថា ទីក្រុងប៉េកាំងនឹងកម្ទេចរាល់ផែនការ ឯករាជ្យភាពតៃវ៉ាន់ និងរក្សាការបង្រួបបង្រួមជាតិមាតុភូមិយ៉ាងម៉ឺងម៉ាត់។ លោកបានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាតៃវ៉ាន់របស់ចិន។ ការប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ចិន នឹងមិនអាចឈ្នះបានឡើយ។

គួរបញ្ជាក់ថា ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន ​កំពុង​កើនឡើង​ខ្លាំងជុំវិញបញ្ហាកោះ​តៃវ៉ាន់។ ទីក្រុងប៉េកាំង ចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងរឹបអូសយក នៅថ្ងៃណាមួយដោយប្រើកម្លាំងប្រសិនបើចាំបាច់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន បញ្ជូន យន្តហោះ ចម្បាំង ៣០ គ្រឿង ចូល តំបន់ ការពារ ដែនអាកាស តៃវ៉ាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម