ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អង្វរលោកខាងលិច ឲ្យផ្តល់អាវុធ លឿនបន្តិចមក
អ៊ុយក្រែន បានអង្វរដល់ប្រទេសលោកខាងលិច ឲ្យផ្តល់សព្វាវុធលឿនជាងមុន ខណៈកម្លាំងរុស្ស៊ី បន្តការវាយលុកនៅតាមបណ្តោយភាគខាងកើតប្រទេស។
មន្ត្រីអ៊ុយក្រែននិយាយថា សង្រ្គាមនៅភាគខាងកើតឥឡូវនេះ គឺជាសមរភូមិកាំភ្លើងធំ ដែលទីក្រុង កៀវ បានប្រើប្រាស់កាំភ្លើងយ៉ាងច្រើន។
លោក Vadym Skibitsky អនុប្រធានផ្នែកចារកម្មយោធារបស់ប្រទេសអ៊ុយក្រែន បានប្រាប់កាសែត Guardian ថា “បច្ចុប្បន្ន គឺជាសង្រ្គាមកាំភ្លើងធំ។ អ្វីគ្រប់យ៉ាងឥឡូវនេះ គឺអាស្រ័យលើអ្វីដែលលោកខាងលិចផ្តល់ឲ្យយើង”។
គួរបញ្ជាក់ថា ចាប់តាំងពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បណ្តាប្រទេសណាតូបានប្តេជ្ញាចិត្តផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង៨ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ក្នុងនោះ ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ៤.៦ ពាន់លានដុល្លារគឺបានមកពីសហរដ្ឋអាមេរិក។
ចំណែក ចក្រភពអង់គ្លេស បានសន្យាផ្តល់ប្រាក់ជាង ៩០០ លានដុល្លារ ខណៈសហភាពអឺរ៉ុប ជួយជាង ២លានដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ទីក្រុង Mariupol កំពុងប្រឈមហានិភ័យ ផ្ទុះជំងឺអាសន្នរោគ ទ្រង់ទ្រាយធំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា