ព័ត៌មានអន្ដរជាតិ
ទាហានអ៊ុយក្រែន ប្រហែល ១ម៉ឺននាក់ ត្រូវកងទ័ពរុស្ស៊ី សម្លាប់
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Oleksiy Arestovych បាននិយាយថា ទាហានអ៊ុយក្រែនប្រហែល ១០ ០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើម នៃប្រតិបត្តិការយោធារុស្ស៊ីនៅក្នុងប្រទេស អ៊ុយក្រែន។

នៅពេលត្រូវបានសួរថាតើ ទាហានអ៊ុយក្រែន ពិតជាបាត់បង់ជីវិត ១ម៉ឺននាក់មែនទេ? លោក Arestovych បានប្រាប់ឆានែល Youtube “Feygin Live” ថា “ពិតណាស់! អ៊ីចឹងមែន”។
ការអះអាងរបស់លោក បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីជំនួយការជាន់ខ្ពស់ម្នាក់ទៀត របស់ប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ BBC ថា ទាហានអ៊ុយក្រែនចន្លោះពី ១០០ទៅ ២០០ នាក់ត្រូវបានសម្លាប់ នៅសមរភូមិជួរមុខជារៀងរាល់ថ្ងៃ។

លោក Mykhaylo Podolyak និយាយថា អ៊ុយក្រែនត្រូវការប្រព័ន្ធកាំភ្លើងធំលោកខាងលិចរាប់រយទៀត ដើម្បីទប់ទល់ជាមួយរុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើត។
លោកក៏បានបញ្ជាក់ដែរថា ទីក្រុងកៀវ មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការបន្តកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ពូទីន ចំអកឲ្យលោកខាងលិច

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ