Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន ថៃ ចាប់ផ្តើមចោទពលករចំណាកស្រុកថា នាំកូវីដចូលប្រទេសពួកគេ

បានផុស

នៅ

ប្រទេសថៃបានបន្ត​រក​ឃើញ​អ្នក​ឆ្លង​កូវីដ៣៨២នាក់​ទៀត ដោយក្នុង​នោះ​មាន​៣៦០នាក់ជាពលករចំណាកស្រុក​មក​ពីប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីថ្មីនេះរួមមានករណីឆ្លងក្នុងសហគមន៍ចំនួន១៩ករណីនៅទីក្រុង បាងកក និងនៅខេត្ត Samut Sakhon ដែលនៅជាប់នោះប៉ុន្តែឥឡូវខេត្តនេះត្រូវបានបិទហើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បានឲ្យដឹងថា ករណីទាំងអស់គឺទាប់ទងទៅនឹងទីផ្សារបង្គានៅខេត្ត Samut Sakhon។

ពលករជនជាតិមីយ៉ាន់ម៉ាម្នាក់ដែលជួយសម្របសម្រួលការធ្វើតេស្តនៅខេត្ត Samut Sakhon បានប្រាប់ AFP ថា ប្រជាជនថៃកំពុងតែ Share បង្ហាញអារម្មណ៍ប្រឆាំងជនចំណាកស្រុកនៅលើបណ្តាញសង្គមដោយពួកគេនាំគ្នាចោទប្រកាន់ពលករទាំងនោះថាជាអ្នកនាំករណីជំងឺកូវីដ១៩ចូលក្នុងប្រទេស។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រព័ន្ធថែទាំសុខភាពដ៏ផុយស្រួយរបស់ខ្លួនត្រូវបានវាយប្រហារដោយការរីករាលដាលនៃករណីឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីរលកទីពីរបានកើតឡើងនៅក្នុងប្រទេសនេះកាលពីពាក់កណ្តាលខែសីហាដោយករណីប្រចាំថ្ងៃបានកើនលើស១,០០០ករណីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ក្រុមមន្រ្តីនៅក្នុងទីក្រុងបាងកកបានជំរុញឲ្យប្រជាជនពង្រឹងវិធានការបង្ការប្រឆាំងនឹងមេរោគនេះដោយចៀសវាងការជួបជុំនិងអនុវត្តវិធានការគម្លាតសង្គម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ថ្ងៃច័ន្ទនេះ ថៃបន្តរកឃើញ​អ្នក​ឆ្លង​កូវីដថ្មី ៣៨២នាក់

ចុចអាន៖ លោក​ កឹម ចំរើន​៖​ មិន​ទាន់​មាន​ពលករ​ខ្មែរ​ ធ្វើការ​នៅ​ថៃ​ណា​ម្នាក់​ ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅឡើយ​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១២ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម