Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង តែងតាំងបេសកជននុយក្លេអ៊ែរជា រដ្ឋមន្ត្រីការបរទេស និងជា ស្ត្រីដំបូងបំផុតរបស់ប្រទេស

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា អតីតអនុរដ្ឋមន្ត្រីការបរទេសលោកស្រី Choe Son Hui ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសស្ត្រីដំបូងបំផុតរបស់ប្រទេសកូរ៉េខាងជើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Choe ដែលជាសមាជិកដ៏យូរលង់នៃក្រុមចរចានុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស បន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករកូរ៉េ ដែលបានចាប់ផ្ដើមពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមិថុនា និងត្រូវបានដឹកនាំផ្ទាល់ដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។

KCNA បានរាយការណ៍ថា ការតែងតាំងលោកស្រី Choe គឺដោយសារតែទីក្រុងព្យុងយ៉ាងមានបំណងជំរុញការគាំទ្រដល់យោធាកូរ៉េខាងជើង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវការពារជាតិដើម្បីរក្សាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននៅលើឧបទ្វីបកូរ៉េ ។

យោងតាមសារព័ត៌មាន ​​CNN បានចុះផ្សាយថា ស្នាដៃចុងក្រោយរបស់លោកស្រី Choe គឺជាសេចក្ដីថ្លែងការណ៍ទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ពោលលោកស្រីបានទាមទារឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ “គោលនយោបាយអរិភាព” របស់ខ្លួនប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលរួមមានសមយុទ្ធរួមគ្នាជាមួយទីក្រុងសេអ៊ូលជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ុយក្រែន កំពុងចាញ់សង្គ្រាម ព្រោះតែ រុស្ស៊ី មានកាំភ្លើងធំច្រើនជាង ១០ ទៅ ១៥ ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម