ព័ត៌មានអន្ដរជាតិ
អាមេរិក ប្ដេជ្ញាពង្រឹងសម្ព័ន្ធភាពសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ ចិន
ថ្លែងសុន្ទរកថានៅឯវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្តេជ្ញាពង្រឹងសម្ព័ន្ធភាពសន្តិសុខ និងភាពជាដៃគូរបស់អាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងគោលបំណងប្រឆាំងនឹងវត្តមានយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន ។

ទន្ទឹមនោះលោក Austin បានចោទប្រកាន់ប្រទេសចិនថាបានទទួលយក “វិធីសាស្រ្តបង្ខិតបង្ខំ និងឈ្លានពានបន្ថែមទៀតចំពោះការទាមទារទឹកដីរបស់ខ្លួន ។ លោកបាននិយាយថា “យើងបានឃើញការកើនឡើងគួរឲ្យព្រួយបារម្ភនៃចំនួននៃការស្ទាក់ចាប់ពីលើអាកាសដែលមិនមានសុវត្ថិភាព និងការប្រឈមមុខគ្នានៅសមុទ្រដោយយន្តហោះ និងនាវារបស់ចិន” ។
លោកបានសង្កត់ធ្ងន់ថា “មានការកើនឡើងជាលំដាប់នៃសកម្មភាពយោធាបង្កហេតុ និងអស្ថិរភាពនៅជិតកោះតៃវ៉ាន់ ។ គោលនយោបាយរបស់សហរដ្ឋអាមេរិក គឺមិនមានការផ្លាស់ប្តូរនោះទេ ។ យើងប្រឆាំងដាច់ខាតរាល់ការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្នពីភាគីណាមួយ ហើយយើងក៏មិនគាំទ្រឯករាជ្យភាពតៃវ៉ាន់ផងដែរ” ។

លោក Austin ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាមេរិកដើម្បីជួយតៃវ៉ាន់ក្នុងការរក្សានូវសមត្ថភាពការពារខ្លួនឲ្យបានគ្រប់គ្រាន់ផងដែរ ។ លោកបានហៅសម្ព័ន្ធភាពសន្តិសុខអាមេរិក និងភាពជាដៃគូនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកថាជា “ប្រភពនៃស្ថិរភាពដ៏ជ្រាលជ្រៅ” ។
ជាចុងក្រោយលោកបញ្ជាក់ថា “ការទប់ស្កាត់រួមគ្នារបស់អាមេរិកនៅក្នុងតំបន់នឹងបន្តផ្តោតលើទំនាក់ទំនងរបស់យើងជាមួយសម្ព័ន្ធមិត្តរួមទាំងអូស្ត្រាលី និងជប៉ុនជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី បន្ថែមមីស៊ីលបាញ់ចេញពីនាវាមុជទឹកនៅសមុទ្រខ្មៅ ត្រៀមបាញ់ទៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?