Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងសាំងនៅ អាមេរិក ឡើងថ្លៃមិនធ្លាប់មានជាកំណត់ត្រា

បានផុស

នៅ

តម្លៃ​ប្រេងសាំង​នៅសហរដ្ឋអាមេរិកបានហក់​ឡើង​ខ្ពស់ក្នុងកំណត់ត្រាថ្មី ពោល​តម្លៃលក់នៅ​ទូទាំង​ប្រទេស​កើនដល់​ជាង ៥ ដុល្លារ​ក្នុង​មួយ​ហ្គាឡុង​ជា​មធ្យម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការមិនរកប្រាក់ចំណេញ AAA ដែលតាមដានតម្លៃនៅស្ថានីយ៍ប្រេងឥន្ធនៈជាង ៦០,០០០ នៅទូទាំងប្រទេស បានដាក់តម្លៃសម្រាប់ឧស្ម័នធម្មតាចំនួន ៥ ដុល្លារក្នុងមួយហ្គាឡុងនៅថ្ងៃទី ១១ ខែមិថុនា ពោលគឺកើនឡើងពី ៤.៩៨៦ ដុល្លារកាលពីប៉ុន្មានថ្ងៃមុន ។

ចំណែកតម្លៃខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ពោលរហូតដល់ ៦.៤៣ ដុល្លារក្នុងមួយហ្គាឡុង និងទាបបំផុតនៅរដ្ឋ Georgia គឺ ៤.៤៦ ដុល្លារក្នុងមួយហ្គាឡុង ។

គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកឥឡូវនេះបានកើនឡើងច្រើនជាងទ្វេដង ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងខែមករាឆ្នាំ ២០២១ ខណៈនៅពេលនោះប្រេងសាំងមួយលីត្រមានតម្លៃត្រឹមតែ ២.៣៩ ដុល្លារប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អាមេរិក ប្ដេជ្ញាពង្រឹងសម្ព័ន្ធភាពសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម