Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គាំទ្រការដឹកនាំរបស់លោក ពូទីន

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសនៃ “ទិវារុស្ស៊ី” ដែលបានប្រារព្ធនៅថ្ងៃទី ១២ ខែមិថុនា និងបានរំឭកពីការគាំទ្ររបស់លោកចំពោះប្រទេសរុស្ស៊ីផងដែរ ចំពេលមានសង្គ្រាមលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Rodong Sinmun របស់គណបក្សកាន់ពលករដែលកំពុងកាន់អំណាចបានរាយការណ៍ដោយដកស្រង់សម្ដីពីលោក គីម ដែលបាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រោមការដឹកនាំរបស់លោក ពូទីន ប្រទេសរុស្ស៊ីបានជម្នះរាល់ការលំបាក សម្រេចបាននូវសមិទ្ធិផលនៃភាពយុត្តិធម៌ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងសន្តិសុខរបស់ខ្លួន ។

លោក គីម បានបន្ថែមថា ប្រជាជនកូរ៉េខាងជើងក៏ផ្តល់ការគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹងដល់ប្រទេសរុស្ស៊ីផងដែរ ហើយលោក​មាន​ទំនុក​ចិត្ត​ថា កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់​តែស៊ីជម្រៅ​ជាង​មុន​ដើម្បី​ការពារ​យុត្តិធម៌​អន្តរជាតិ និង​ធានា​សន្តិសុខ​ពិភពលោក ។

គួរបញ្ជាក់ថា កាល​ពី​ខែ​មុនប្រទេសរុស្ស៊ី​ក៏បាន​វេតូ​ដំណោះស្រាយ​ដាក់​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​លើ​កូរ៉េ​ខាង​ជើង​ជុំវិញ​ការ​បាញ់​មីស៊ីល​បាឡីស្ទីក​ម្តង​ហើយ​ម្តង​ទៀត​របស់​ប្រទេស​នេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េខាងជើង តែងតាំងបេសកជននុយក្លេអ៊ែរជា រដ្ឋមន្ត្រីការបរទេស និងជា ស្ត្រីដំបូងបំផុតរបស់ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម