Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីជី ប្រាប់ពិភពលោកថា បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងធំជាង សង្គ្រាម

បានផុស

នៅ

កោះ ហ្វីជី បានប្រាប់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីថា បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំសម្រាប់តំបន់ប៉ាស៊ីហ្វិក ជាជាងភាពតានតឹងផ្នែកយោធាទៅទៀត។

រដ្ឋមន្ត្រីការពារជាតិហ្វីជី លោក Inia Seruiratu បាននិយាយថា “កាំភ្លើងយន្ត យន្តហោះចម្បាំង មិនមែនជាកង្វល់សន្តិសុខចម្បងរបស់យើងទេ។ ការគំរាមកំហែងដ៏ធំបំផុតតែមួយគត់ចំពោះអត្ថិភាពរបស់យើង គឺការប្រែប្រួលអាកាសធាតុ”។

លោក​បាន​ថ្លែង​សុន្ទរកថាបែបនេះ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហបុរី ដែល​ផ្តោត​លើ​ភាព​តានតឹង​រវាង​ចិន-​អាមេរិក និង​សង្រ្គាម​អ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិហ្វីជី លោក Inia Seruiratu

លោក Seruiratu បានប្រាប់វេទិកា Shangri-La Dialogue ថា “បញ្ហាអាកាសធាតុ គំរាមកំហែងដល់ក្តីសង្ឃឹម និងក្តីសុបិននៃភាពរុងរឿងរបស់យើង”។

ព្យុះស៊ីក្លូនតែងតែវាយប្រហារកោះហ្វីជី និងបណ្តាប្រទេសប៉ាស៊ីហ្វិកទាបដទៃទៀត។ ទឹកជំនន់នៅ ហ្វីជី ដែលបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឲ្យជម្លៀសមនុស្សរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបំផ្លិចបំផ្លាញសេដ្ឋកិច្ច។

រដ្ឋប៉ាស៊ីហ្វិកមួយនេះ ថែមទាំងបានជំរុញឲ្យប្រទេសឧស្សាហកម្មជឿនលឿន ឲ្យធ្វើអ្វីៗបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ផងដែរ។

ពិភពលោកឥឡូវនេះ គឺមានអាកាសធាតុប្រហែល ១.២អង្សា ក្តៅជាងនៅសតវត្សរ៍ទី១៩ ដោយសារតែមនុស្សដុតឥន្ធនៈហ្វូស៊ីល ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ភាគច្រើនជាកាបូនឌីអុកស៊ីត (CO2)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រជាជាតិកោះប៉ាស៊ីហ្វិក ប្រកាសភាពអាសន្នអាកាសធាតុ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម