Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូឡូញ ស្នើឲ្យផ្តល់អាវុធនុយក្លេអ៊ែរ ដល់ អ៊ុយក្រែន

បានផុស

នៅ

សមាជិកសភាអឺរ៉ុបប៉ូឡូញ លោក Radoslaw Sikorski បានស្នើឲ្យផ្តល់អាវុធនុយក្លេអ៊ែរ ដល់អ៊ុយក្រែនដើម្បីឲ្យប្រទេសនេះអាចការពារឯករាជ្យភាពរបស់ខ្លួន បានត្រឹមត្រូវ។

សមាជិកសភាអឺរ៉ុបប៉ូឡូញ លោក Radoslaw Sikorski

ថ្លែងទៅកាន់ទូរទស្សន៍ Espreso របស់អ៊ុយក្រែនកាលពីយប់ថ្ងៃសៅរ៍ទី១១ខែមិថុនា លោក Sikorski បាននិយាយថា “អ៊ុយក្រែនត្រូវបានគេដឹងថា បានបោះបង់ចោលសក្តានុពលនុយក្លេអ៊ែរសម័យសូវៀតរបស់ខ្លួន បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈទីក្រុង ប៊ុយដាប៉ែស ក្នុងឆ្នាំ១៩៩៤។ មនុស្សគ្រប់រូបនៅពេលនោះយល់ថា អ៊ុយក្រែននឹងក្លាយជាប្រទេសឯករាជ្យមួយនៅក្នុងព្រំដែន ដែលបានបង្កើតឡើងក្នុងសម័យសូវៀត ថ្វីបើរុស្ស៊ីនិងប្រទេសខ្លះទៀតនិយាយថា មិនមានការធានាបែបនេះក៏ដោយ។ ប៉ុន្តែចាប់តាំងពីរុស្ស៊ីបានរំលោភលើអនុស្សរណៈទីក្រុង ប៊ុយដាប៉ែស មក ខ្ញុំជឿថា យើង ក៏ដូចជាប្រទេសលោកខាងលិចដែរ គឺមានសិទ្ធិផ្តល់ក្បាលគ្រាប់នុយក្លេអ៊ែរដល់អ៊ុយក្រែន”។

សមាជិកសភារូបនេះ ដែលពីមុនធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសប៉ូឡូញ និងជាប្រធានសភា ក៏បានធ្វើអត្ថាធិប្បាយផងដែរ ពាក់ព័ន្ធភាពភ័យខ្លាចរបស់លោកខាងលិចដែលថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើស្ថានការណ៍នៅអ៊ុយក្រែន ធ្លាយ​ទៅ​ពាក់ព័ន្ធ​ដោយផ្ទាល់ជាមួយ អង្គការ​ណាតូ។

តាមសម្តីលោក Sikorski, “ខ្ញុំមិនគិតថា លោកពូទីននឹងហ៊ានវាយប្រហារទឹកដីណាតូដោយប្រើអាវុធនុយក្លេអ៊ែរនោះទេ។ ក្រៅពីវោហាសាស្ត្រ ខ្ញុំមិនឃើញមានការរៀបចំណាមួយក្នុងទិសដៅនេះឡើយនៅពេលនេះ។ រុស្ស៊ីមានក្បាលគ្រាប់យុទ្ធសាស្ត្រជាច្រើនពាន់គ្រាប់ រក្សាទុកនៅឃ្លាំងដែលរៀបចំជាពិសេស ហើយយើង និងសម្ព័ន្ធមិត្តកំពុងតាមដានស្ថានភាពនេះ ២៤ ម៉ោងក្នុងមួយថ្ងៃ”។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova បានថ្កោលទោសលោក Sikorski នៅលើ Telegram របស់លោកស្រីកាលពីថ្ងៃអាទិត្យ ដោយចោទប្រកាន់គាត់ថា ជាកម្មាភិបាលម្នាក់នៃអ្នកនយោបាយប៉ូឡូញ គ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន ដែលបង្ហាញនូវមនោគមវិជ្ជាជ្រុលនិយម ផ្សព្វផ្សាយការស្អប់ខ្ពើម ញុះញង់ឲ្យមានជម្លោះ ហើយឥឡូវនេះក៏កំពុងគំរាមកំហែងដល់ភពផែនដីជាមួយនឹងការរំលោភបំពានលើរបបមិនរីកសាយភាយនុយក្លេអ៊ែរផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova

ចុះហត្ថលេខានៅថ្ងៃទី៥ខែធ្នូឆ្នាំ១៩៩៤ ដោយប្រទេសរុស្ស៊ី អ៊ុយក្រែន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស, អនុស្សរណៈទីក្រុង ប៊ុយដាប៉ែស បានធានាសន្តិសុខដល់ទីក្រុងកៀវ ជាថ្នូរនឹងការបោះបង់អាវុធនុយក្លេអ៊ែរ។

បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ អ៊ុយក្រែនបានទទួលមរតកប្រហែលមួយភាគបីនៃឃ្លាំងអាវុធយុទ្ធសាស្ត្រដ៏ធំរបស់សហភាពសូវៀត រួមទាំងក្បាលគ្រាប់ចំនួន ១៧០០ និងមធ្យោបាយដឹកជញ្ជូនពួកគេផងដែរ។

យ៉ាងណាក្តី លេខកូដបាញ់បង្ហោះសម្រាប់អាវុធដែលមានស្រាប់ នៅតែស្ថិតក្នុងដៃរបស់រុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ទាហានអ៊ុយក្រែន ប្រហែល ១ម៉ឺននាក់ ត្រូវកងទ័ពរុស្ស៊ី សម្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម