ព័ត៌មានអន្ដរជាតិ
សង្គ្រាមអ៊ុយក្រែន ធ្វើឲ្យ អាមេរិក រកទីបញ្ចប់មិនឃើញ យ៉ាប់ជាងសង្គ្រាម វៀតណាម ទៅទៀត
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Henry Kissinger បានបង្ហាញទស្សនៈរបស់លោកអំពីវិបត្តិអ៊ុយក្រែន និងប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តរបស់រុស្ស៊ីថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងរកទីបញ្ចប់មិនទាន់ឃើញឡើយក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។

លោក Henry Kissinger ជាអ្នកភូមិសាស្ត្រនយោបាយដែលឈានចូលវ័យ ៩៩ ឆ្នាំនៅថ្ងៃទី ២៧ ខែឧសភាបានអះអាងថា ឥឡូវនេះអាមេរិកកំពុងបែកបាក់ និងរកទីបញ្ចប់មិនទាន់ឃើញ ពោលយ៉ាប់ជាងនៅសម័យសង្រ្គាមវៀតណាម ឆ្នាំ ១៩៥៥ ដល់ ១៩៧៥ ទៅទៀត ។
នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស លោកបានស្នើថា វាដល់ពេលហើយសម្រាប់ទីក្រុងកៀវ ដើម្បីគិតអំពីដំណោះស្រាយការទូតនៃជម្លោះបច្ចុប្បន្ន ទោះបីជាក្នុងន័យសម្បទានទឹកដីក៏ដោយ ។

គួរបញ្ជាក់ថា លោក Henry Kissinger ជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក អំឡុងសម័យប្រធានាធិបតីលោក Richard Nixon និងលោក Gerald Ford ចន្លោះឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៧ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី បាញ់កម្ទេចទីតាំងទាហានស៊ីឈ្នួលបរទេសនៅ អ៊ុយក្រែន ស្លាប់ ១៧០ នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ