Connect with us

ព័ត៌មានអន្ដរជាតិ

គ្មានការលើកលែងទោសប្រហារជីវិត ចំពោះជនជាតិអង់គ្លេសទាំង ២នាក់ទេ

បានផុស

នៅ

មេដឹកនាំតំបន់បំបែកខ្លួន Donetsk ដែលគាំទ្រដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែមិថុនាថា មិនមានហេតុផលណាមួយ ត្រូវលើកលែងទោសដល់ជនជាតិអង់គ្លេស២នាក់ ដែលទទួលការកាត់ទោសប្រហារជីវិតកាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាប់ខ្លួនខណៈកំពុងប្រយុទ្ធឲ្យអ៊ុយក្រែននោះទេ។

តុលាការក្នុងសាធារណរដ្ឋប្រជាមានិត Donetsk កាលពីថ្ងៃព្រហស្បតិ៍បានរកឃើញថា លោក ​Aiden Aslin និង Shaun Pinner រួមជាមួយជនជាតិម៉ារ៉ុកឈ្មោះ Brahim Saadoun គឺមានពិរុទ្ធពីបទ “ធ្វើជាទាហានស៊ីឈ្នួល” ព្យាយាមផ្តួលរំលំសាធារណរដ្ឋ។

យ៉ាងណាក្តី ចក្រភពអង់គ្លេសនិយាយថា Aslin និង Pinner គឺជាទាហានធម្មតា ហើយគួរតែត្រូវបានលើកលែងនៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីការកាត់ទោសចំពោះការចូលរួមក្នុងអរិភាព។ ប៉ុន្តែក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ី ដែលគ្រប់គ្រងតំបន់ Donetsk បញ្ជាក់ថា ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយមានពេលមួយខែដើម្បីប្តឹងឧទ្ធរណ៍។

លោក Denis Pushilin មេដឹកនាំសាធារណរដ្ឋផ្តាច់ខ្លួន

លោក Denis Pushilin មេដឹកនាំសាធារណរដ្ឋផ្តាច់ខ្លួន ត្រូវបានដកស្រង់សម្តីដោយបណ្តាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា “ខ្ញុំមិនឃើញហេតុផលណាមួយ ឬលក្ខខណ្ឌក្នុងការចេញសេចក្តីសម្រេច លើកលែងទោសបែបនេះនោះទេ”។

គួរបញ្ជាក់ថា Donetsk និង Luhansk គឺជាតំបន់បំបែកខ្លួនទាំង២ដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយនោះជាកន្លែងដែលរុស្ស៊ីនិយាយថា ខ្លួនកំពុងប្រយុទ្ធដើម្បីដកតំបន់នោះ ចេញពីការគ្រប់គ្រងរបស់ទីក្រុង កៀវ ទាំងស្រុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ តុលាការកាត់ទោសប្រហារជីវិត ទាហានស៊ីឈ្នួលអង់គ្លេស២នាក់ និងម៉ារ៉ុកម្នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម