Connect with us

ព័ត៌មានអន្ដរជាតិ

ផ្សារ​មួយ​កន្លែង​ក្នុង​ខេត្ត​សាមុត​សា​ខន ត្រូវ​បាន​ព័ទ្ធ​លួស​បន្លា ដើម្បី​បង្ខាំង​មនុស្ស​ទប់ស្កាត់​ការ​រីក​រាល​ដាល​កូ​វីដ​-១៩

បានផុស

នៅ

មនុស្ស​ប្រមាណ៤០០០ នាក់ ដែល​ក្នុងនោះ​មាន​ទាំង​អាជីវករ ក៏ដូចជា​កម្មករ​ដោយមាន​ជាតិ សាសន៍​ចំនួន​៤ គឺ​ថៃ ខ្មែរ ឡាវ និង ភូមា ត្រូវបាន​អាជ្ញាធរខេត្ត សម្រេច​ដាក់​កម្លាំង​តម្រួត និងយោធា ធ្វើ​ការ​ហ៊ុំព័ទ្ធ​បន្លា​លួស​ជាច្រើន​ជាន់ ព្រមទាំង​បា​នដាក់​កម្លាំង​យាមកាម២៤ម៉ោង លើ២៤ម៉ោង​ផង​ដែរ បន្ទាប់ពី​មានការ​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​ផ្សារ​នេះ​យ៉ាង​លឿន​ជាទីបំផុត ពី​សំណាក់​ឈ្មួញ៣ នាក់ ដែល​មាន​មុខរបរ​ទិញ លក់ គ្រឿង​សមុទ្រ នៅ​ក្នុង​ផ្សារ​នេះ ដែល​អ្នក​ទាំង​៣នាក់​នោះ មាន​ជន​ជាតិ​ថៃ២នាក់ និង​ជនជាតិឡាវ១នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ព្រឹក​មិ​ញ​នេះ ព័ត៌មាន​ក្នុង​ប្រទេស​ថៃ ​បា​នធ្វើ​ការផ្សាយ​យ៉ាង​ទូលំទូលាយ​ថា នៅ​ក្នុង​ផ្សារ​មួយ​កន្លែង យីហោ​ផ្សារ​គុ​ង ក្នុងស្រុក​មឿង​​ ខេត្ត ស​ាមុតសា​ខន ដែ​ល​ជា​ផ្សា​រលក់​គ្រឿង​អាហារ​សមុទ្រ ត្រូវ​បាន​គេ​ហ៊ុំ​ព័ទ្ធ​បន្លា​លួស ព្រមទាំង​បា​នដាក់​កម្លាំង​យាម​មិន​អនុ​ញ្ញាតអោ​យ​នរ​ណាម្នាក់​ ចេញពី​ក្នុង​ផ្សារ​នេះ​ឡើយ ដែល​ក្នុង​នោះ​មាន​មនុស្ស​ដែល​ជាប់​ក្នុង​ផ្សារ​ប្រមាណ៤ពាន់​នាក់ ​ក្នុង​នោះ​ដែរ ក៏​មា​ន​ជន​អ​ន្តោរ​ប្រវេសន៍​ប្រមាណ​ជាង ពាក់​ក​ណ្តា​ល គឺ​មាន ឡាវ ភូមា និង ខ្មែរ ដែល​ជា​កម្មករ​បម្រើ​កា​រ​នៅ​ក្នុង​ផ្សារ​គ្រឿង​សមុទ្រ​នេះ ។​

បន្ទាប់ពី​បាន​ស្រាវជ្រាវ​ទើប​ដឹង​ថា ឈ្មួញ​ធំ​ទាំង៣នាក់​នោះ គឺ​បា​នធ្វើ​ដំណើរ​ទៅកាន់​ខេត្តសាមុត​ប្រា​កាន ខេត្តណា​ខន​ប៉ា​ធុំ និង​ទីក្រុង​បាងកក លុះ​មកដល់​ខេត្ត​ស​ាមុតសា​ខន ទើប​ដឹង​ថា មាន​អ កា​រៈ​គ្រុន ​លុះ​ពេល​ពិនិត្យ​គឺ​មាន​ជំងឺ កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ដែល​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ។​

ភ្លាមៗ​ក្រោយពី​មានការ​ភ្ញា​ក់​ផ្អើល នៅ​ក្នុង​ទីប្រជុំជន​នៃ​ខេត្ត សាមុតសា​ខន​រួចមក មាន​អ្នក​ទៅ​ពិនិត្យ​ភ្លាមៗ​គឺ​បា​ន​ស​ង្គេ​ត​ឃើញ​ថា នៅក្នុង​ថ្ងៃ​ម្សិល​មិ​ញ​នេះ គឺ​ថ្ងៃ​ទី​២០ មាន​អ្នក​ផ្ទុក​មេរោគ​ចំនួន ៥៤៨ នាក់ ទើប​បង្ក​អោយមាន​ការ​ចលាចល​យ៉ាង​ខ្លាំង ដូច្នេះ​ហើយ​បានជា​អា​ជ្ញាធរខេត្ត ដាក់​ផែន​ការ​មិន​អ​នុញ្ញា​តអោយ​អ្នក​នៅ​ក្នុង​ផ្សារ​ចេញ​ក្រៅ​ជាដាច់ខាត ព្រមទាំង​បាន​ព័ទ្ធ​លួស​បន្លា​ថែមទៀត ដោយ​ផ្ត​ល់​អាហារ​គ្រប់គ្រាន់ សរុប​អ្នក​ដែល​ជាប់​ឃាំង​ខ្លួន​នៅ​ក្ន​យ​ង​ផ្សារមាន​ចំនួន​ប្រមាណ៤០០០​នាក់ ហើយ​គេ​និង​អនុញ្ញាត​អោយ​ត្រឡ​ប់ទៅផ្ទះ​វិញ​បាន​ក្រោយ​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ​២០២១ ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​នៅ​ទីនោះ​តែ​ម្តង៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម