Connect with us

ព័ត៌មានអន្ដរជាតិ

គ្រប់ស្ពានដែលតភ្ជាប់ ចូលទៅទីក្រុងសំខាន់ Severodonetsk ត្រូវបានបំផ្លាញ

បានផុស

នៅ

ស្ពានទាំងអស់ដែលតភ្ជាប់ទៅកាន់ទីក្រុង Severodonetsk របស់ប្រទេសអ៊ុយក្រែន ឥឡូវនេះត្រូវបានរុស្ស៊ីកម្ទេច។ នេះបើយោងតាមការឲ្យដឹងពីអភិបាលក្នុងតំបន់។

ដោយសារតែការកាត់ផ្តាច់ច្រកចូលទីក្រុងទាំងស្រុង, លោក Serhiy Haidai និយាយថា ឥឡូវនេះ ការផ្តល់ការផ្គត់ផ្គង់ និងការជម្លៀសជនស៊ីវិល គឺមិនអាចទៅរួចនោះទេ។

ការ​ប្រយុទ្ធ​គ្នា​នៅតែខ្លាំងក្លា ​ក្នុង​ទីក្រុង​ភាគ​ខាង​កើត ដែលជាកន្លែង​ក្រុម​មន្ត្រី​អ៊ុយក្រែន ​និយាយ​ថា កាំភ្លើង​ធំ​របស់​រុស្ស៊ី ​បាន​បណ្តេញ​កម្លាំង​របស់​ខ្លួន​ចេញ​ពី​កណ្តាលទីក្រុង។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ការដណ្តើមយកទីក្រុង Severodonetsk គឺជាគោលដៅយោធាដ៏សំខាន់បំផុតសម្រាប់ប្រទេសរុស្ស៊ី។

ការដណ្តើមយក Severodonetsk និង Lysychansk ដែលស្ថិតនៅជិតនោះ នឹងអនុញ្ញាតឲ្យទីក្រុងមូស្គូគ្រប់គ្រងតំបន់ Luhansk ទាំងមូល ខណៈតំបន់នេះភាគច្រើន ត្រូវបានគ្រប់គ្រងដោយក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីរួចទៅហើយ។

របាយការណ៍បានបង្ហាញថា បច្ចុប្បន្ន ប្រហែល ៧០% នៃទីក្រុងនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កម្លាំង​​រុស្ស៊ី​​វាយ​​កម្ទេច​​ស្ពាន​​ឆ្លង​​ទន្លេ​​​ក្នុង​​ទី​ក្រុង​ Sievierodonetsk របស់​អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម