ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់គោលដៅចម្បង នៃប្រតិបត្តិការយោធារបស់ខ្លួននៅ អ៊ុយក្រែន
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយកាលពីថ្ងៃចន្ទទី១៣ខែមិថុនាថា គោលដៅចម្បងរបស់រុស្ស៊ីនៃប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន គឺដើម្បីការពារសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk។

លោក Peskov និយាយថា “ជាទូទៅ ការការពារសាធារណរដ្ឋទាំងនេះ គឺជាគោលដៅចម្បងនៃប្រតិបត្តិការយោធាពិសេស”។
Donetsk និង Luhansk គឺជាផ្នែកបំបែកខ្លួនទាំងពីរ ដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីនិយាយថា ខ្លួនកំពុងប្រយុទ្ធដើម្បីដកពីការគ្រប់គ្រងរបស់ទីក្រុង កៀវ ទាំងស្រុង។

ទីក្រុងមូស្គូបានហៅសកម្មភាពរបស់ខ្លួនថាជា “ប្រតិបត្តិការយោធាពិសេស” ដើម្បីមិនឲ្យអ៊ុយក្រែនមានអាវុធ និងការពារពួកគេពីលទ្ធិហ្វាស៊ីសនិយម។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួននៅលោកខាងលិច បានអះអាងថា ការចោទប្រកាន់អំពីលទ្ធិហ្វាស៊ីសនិយមគឺគ្មានមូលដ្ឋានឡើយ ហើយសង្រ្គាមគឺជាទង្វើវាយលុកដែលមិនមានហេតុផល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ គ្រប់ស្ពានដែលតភ្ជាប់ ចូលទៅទីក្រុងសំខាន់ Severodonetsk ត្រូវបានបំផ្លាញ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម