ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រកាសក្តែងៗ ទៅវាយយកទឹកដី Crimea និង Donbass មកវិញឲ្យខានតែបាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្តេជ្ញាថានឹងរំដោះ ទឹកដី Crimea និងសាធារណរដ្ឋឯករាជ្យ Donetsk (DPR) និង Lugansk (LPR) នៅតំបន់ Donbass មកវិញ។

លោកនិយាយបែបនេះ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោងរបស់យោធាអ៊ុយក្រែន លើអគារលំនៅដ្ឋាន ផ្សារ និងមន្ទីរពេទ្យសម្ភពមួយកន្លែងនៅកណ្តាលទីក្រុង Donetsk។
លោក Zelensky បានគូសបញ្ជាក់ នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃចន្ទទី១៣ខែមិថុនាថា “យើងនឹងទៅដល់ទីក្រុងទាំងអស់របស់យើង ទៅកាន់ភូមិទាំងអស់របស់យើង ដែលមិនទាន់មានទង់ជាតិរបស់យើង”។ លោកថែមទាំងអះអាងផងដែរថា កងទ័ពរបស់លោកនឹងកម្ចាត់គូប្រជែងរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយដណ្តើមយកទីក្រុង Mariupol, Kherson និង Melitopol ពីកងកម្លាំងរុស្ស៊ី, DPR និង LPR មកវិញ”។

លោកបន្តថា “ខ្ញុំស្នើសុំអ្នករាល់គ្នាដែលមានឱកាសទាក់ទងជាមួយប្រជាជននៅភាគខាងត្បូងដែលរុស្ស៊ីកាន់កាប់ សូមប្រាប់ពួកគេថា នឹងមានការរំដោះ។ សូមនិយាយពាក្យនេះទៅកាន់ Gorlovka, Donetsk, Lugansk ដោយប្រាប់ពួកគេថា កងទ័ពអ៊ុយក្រែននឹងទៅទីនោះយ៉ាងប្រាកដ។ ពិតណាស់ យើងក៏នឹងរំដោះតំបន់ Crimea របស់យើងផងដែរ។ សូមឲ្យមន្ត្រីរុស្ស៊ីគ្រប់រូប ដែលបានរឹបអូសយកដីដ៏មានតម្លៃនៅ Crimea ចងចាំថា នេះមិនមែនជាទឹកដីដែលពួកគេនឹងមានសន្តិភាពនោះទេ”។
គួរបញ្ជាក់ថា ទីក្រុង Donetsk និង Lugansk បានប្រកាសឯករាជ្យពីអ៊ុយក្រែន ២ថ្ងៃមុនការផ្ទុះជម្លោះក្នុងខែកុម្ភៈ ចំណែកតំបន់ Crimea បានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ីនៅក្នុងឆ្នាំ២០១៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បញ្ជាក់គោលដៅចម្បង នៃប្រតិបត្តិការយោធារបស់ខ្លួននៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ