ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលអ៊ីស្រាអែលជិតរលំ ក្រោយពេលដៃគូចម្រុះចាកចេញ
ក្រុមសម្ព័ន្ធចម្រុះគ្រប់គ្រងដ៏ផុយស្រួយរបស់ប្រទេសអ៉ីស្រាអែលទំនងជាជិតដួលរលំហើយកាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនា បន្ទាប់ពីសមាជិកសភាមកពីគណបក្សស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Naftali Bennett លែងចូលរួមជាមួយរដ្ឋាភិបាលចម្រុះ។
ការវិវឌ្ឍថ្មីបានកើតមានឡើងនៅពេលក្រុមសម្ព័ន្ធចម្រុះរបស់លោក Bennett ដែលមានគណបក្សស្តាំនិយម សេរីនិយម និងអារ៉ាប់បានរង្គោះរង្គើឈានទៅរកការដួលរលំ បន្ទាប់ពីមួយឆ្នាំក្រោយពេលក្រុមសម្ព័ន្ធចម្រុះនេះបានបញ្ចប់អំណាចគ្រប់គ្រងរយៈពេល១២ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី Benjamin Netanyahu។
លោក Nir Orbach របស់គណបក្សស្តាំនិយម Yamina បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលសារព័ត៌មានអ៉ីស្រាអែលជាច្រើនបានចេញផ្សាយបាននិយាយថា ៖«ខ្ញុំបានជម្រាបទៅលោកនាយករដ្ឋមន្ត្រីថា ផ្អែកលើស្ថានភាពបច្ចុប្បន្ននេះ ខ្ញុំលែងចូលរួមជាមួយក្រុមចម្រុះទៀតហើយ»។
យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយបន្ថែមពីលោក Orbach ទេ ដែលសេចក្តីថ្លែងការណ៍របស់លោកបានលើកឡើងថា សមាជិកសភាជ្រុលនិយម និងប្រឆាំងស៊ីយ៉ូនីសបានយកក្រុមចម្រុះដែលធ្វើឲ្យមានបញ្ហា។
សេចក្តីថ្លែងការណ៍របស់លោកបានបង្ហាញថា លោកចង់ជៀសវាងការបោះឆ្នោតថ្មីណាមួយទៀត ហើយលោកនឹងមិនបោះឆ្នោតដើម្បីរំលាយសភាទេ បើទោះជាការចាកចេញរបស់លោកពីក្រុមសម្ព័ន្ធចម្រុះធ្វើឲ្យលោកនាយករដ្ឋមន្ត្រី Bennett ខ្វះសំឡេងភាគច្រើនពោលគឺមានត្រឹមតែ៥៩អាសនៈក្នុងចំណោមអាសនៈសភា១២០។
លោក Netanyahu ដែលឥឡូវនេះជាមេដឹកនាំបក្សប្រឆាំង និងប្តេជ្ញាវិលត្រឡប់វិញ ទោះជាលោកស្ថិតលើផ្លូវនៃការចោទប្រកាន់អំពើពុលរលួយ បាននិយាយថា រដ្ឋាភិបាលបានកំពុងរៀបចំពិធីបុណ្យសពដ៏យូរបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងដៃគូ សញ្ញាយ៉ាងច្បាស់ណាស់អំពីភាពកម្សោយរបស់ក្រុមសម្ព័ន្ធចម្រុះបានកើតមានឡើងកាលពីសប្តាហ៍មុននៅពេលច្បាប់លើសិទ្ធិស៊ីវិលរបស់អ៉ីស្រាអែលដល់អ្នកកាន់កាប់លំនៅដ្ឋាននៅតំបន់ West Bank បានបរាជ័យនៅសភា។
បរាជ័យនេះបានធ្វើឲ្យមានក្តីរំពឹងពីការបោះឆ្នោតលើកទី៥ក្នុងរយៈពេល៣ឆ្នាំ ប៉ុន្តែច្បាប់ទំនងជាត្រូវវិលត្រឡប់ចូលសភាវិញសម្រាប់ការប៉ុនប៉ងជាលើកទី២មុនពេលដាច់ខែ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ