ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាសន្តិសុខ អាមេរិក ជួបអ្នកការទូតកំពូល ចិន លើកបញ្ហាធំៗចំនួន ៣ មកពិភាក្សា ជាពិសេសរឿងតៃវ៉ាន់
ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានជួបជាមួយអ្នកការទូតកំពូលរបស់ចិនក្នុងប្រទេសលុចសំបួរកាលពីថ្ងៃចន្ទ និងបានលើកយកប្រធានបទធំៗចំនួន ៣ មកពិភាក្សារួមមានបញ្ហានៅតៃវ៉ាន់ កូរ៉េខាងជើង និងអ៊ុយក្រែន ។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយថា ជំនួបរវាងលោក Jake Sullivan និងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិនលោក Yang Jiechi រួមមាន “ការពិភាក្សាដោយស្មោះត្រង់ សារៈសំខាន់ និងប្រកបដោយផលិតភាពអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោកមួយចំនួន ក៏ដូចជាបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងអាមេរិក-ចិនផងដែរ” ។
ទន្ទឹមនោះ លេខាធិការព័ត៌មានសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយថា លោក Sullivan បានបង្ហាញយ៉ាងច្បាស់នូវការព្រួយបារម្ភអំពីអាកប្បកិរិយា និងការគាបសង្កត់ ក៏ដូចជាការឈ្លានពានរបស់ចិនលើតៃវ៉ាន់ ។

កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីការពារជាតិចិនបាននិយាយថា ទីក្រុងប៉េកាំងនឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់ ប្រសិនបើនរណាម្នាក់ព្យាយាមបំបែកបំបាក់តៃវ៉ាន់ ហើយជាការព្រមានជាក់ស្តែងមួយប្រឆាំងនឹងសហរដ្ឋអាមេរិកដែលកំពុងបង្កើនការជ្រៀតជ្រែករបស់ខ្លួននៅក្នុងទឹកដីតៃវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន ថា រុស្ស៊ី អាចអូសបន្លាយសង្គ្រាមរយៈពេល ១ ឆ្នាំទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់