Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់មួយមេធំនៅ ហាណូយ លិចផ្លូវច្រើនកន្លែង ខូចទាំងម៉ូតូអ្នកដំណើរ

បានផុស

នៅ

ផ្លូវជាច្រើនកន្លែងក្នុងទីក្រុងហាណូយរបស់ប្រទេសវៀតណាមត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីល្ងាចថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអ្នកយកព័ត៌មានរបស់កាសែត Tuoi Tre បានឲ្យដឹងថា ទឹកជំនន់ពីភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរនេះបានកើតឡើងនៅតាមដងផ្លូវជាច្រើនដូចជា ផ្លូវ Tran Binh, ផ្លូវ Phan Van Truong, ផ្លូវ Vuong Thua Vu, ផ្លូវ Bui Xuong Trach, ផ្លូវ Nguyen Khuyen, ផ្លូវ Phan Boi Chau និងផ្លូវ Ly Thuong Kiet ។

ចំណែករបាយការណ៍របស់ក្រុមហ៊ុនប្រព័ន្ធលូទីក្រុងហាណូយបានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងគំហុកអមដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់បានចាប់ផ្ដើមបោកបក់ពេញរាជធានីនៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ថ្ងៃចន្ទ ។

ក្នុងរយៈពេលត្រឹមតែ ២៥ នាទីប៉ុណ្ណោះ សង្កាត់ Cau Giay របស់ទីក្រុងហាណូយបានកត់ត្រាកម្ពស់ទឹកភ្លៀង ៦១.៨ មីលីម៉ែត្រ ខណៈភ្លៀងធ្លាក់ពី ៣០ ទៅ ៥០ មីលីម៉ែត្រត្រូវបានកត់ត្រានៅក្នុងសង្កាត់ Dong Da, សង្កាត់ Thanh Xuan និងសង្កាត់ Hoan Kiem ក្នុងរយៈពេលដូចគ្នានេះ ។

ក្រោយមកមិនបានប៉ុន្មានផង បរិមាណទឹកភ្លៀងនៅសង្កាត់ Cau Giay បានកើនឡើងដល់ ១៣២ មីលីម៉ែត្រ ខណៈទឹកជំនន់​នេះ​ក៏បណ្តាលឲ្យ​ខូចម៉ូតូរបស់អ្នកធ្វើដំណើរតាមដងផ្លូវ ​ទឹក​​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង ហើយក៏បានបណ្ដាលឲ្យមែកឈើបាក់ធ្លាក់មកលើផ្លូវ និងស្ទះចរាចរណ៍ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ អ៊ុយក្រែន ថា រុស្ស៊ី អាចអូសបន្លាយសង្គ្រាមរយៈពេល ១ ឆ្នាំទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លក្ខិណា យ៉ានុត
ជីវិតកម្សាន្ដ៧ នាទីutes មុន

លក្ខិណា យ៉ានុត​ មានអ្នកច្បាស់លាស់ហើយ ខណៈកំពុងរីករាយជុំគ្រួសារក្នុងឱកាសពិធីភ្ជាប់ពាក្យខ្លួនថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​រដ្ឋបាល​ត្រាំ​​​​សន្សំលុយបាន​ជិត​​១ពាន់​លាន​ដុល្លារ​១ឆ្នាំ​ពី​ការបិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

លៀក លីដា
ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម