ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីថា ទាល់តែចិនដកទណ្ឌកម្ម ទើបទំនាក់ទំនងល្អប្រសើរ
ប្រសិនបើប្រទេសចិនដកទណ្ឌកម្មចេញពីប្រទេសអូស្ត្រាលី នោះទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងល្អប្រសើរ។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលី លោក Anthony Albanese នៅថ្ងៃអង្គារ៍ ទី១៤ ខែមិថុនានេះ ហើយលោកបានចាត់ទុកជារឿងល្អដែលរដ្ឋមន្ត្រីប្រទេសទាំងពីរបានជួបគ្នា ក្រោយខកខានស្ទើរ៣ឆ្នាំ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី និងជាអតិថិជនធំបំផុតសម្រាប់រ៉ែដែករបស់ខ្លួនដែលជាអ្នករកចំណូលបានពីការនាំចេញធំផុត ប៉ុន្តែទំនាក់ទំនងការទូតមានបញ្ហាអសកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចិនបានដាក់ទណ្ឌកម្មដែលមានក្នុងចំពោះបញ្ជី១៤ ដូចជា ការអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិជុំវិញប្រភពដើមនៃជំងឺកូវីដ-១៩របស់អូស្ត្រាលី បំរាមលើក្រុមហ៊ុនទូរគមនាគមន៍ Huawei ដែលមានបណ្តាញ 5G និងពិនិត្យមើលលើការវិនិយោគបរទេសសម្រាប់ហានិភ័យសន្តិសុខជាតិជាដើម។
នាយករដ្ឋមន្ត្រីទើបចូលកាន់តំណែង លោក Anthony Albanese បាននិយាយថា ៖«វាគឺចិនដែលដាក់ទណ្ឌកម្មលើអូស្ត្រាលី។ ពួកគេត្រូវលើកទណ្ឌកម្មទាំងនោះចេញទើបទំនាក់ទំនងល្អប្រសើរ»។
អតីតរដ្ឋាភិបាលរបស់អូស្ត្រាលីបានពណ៌នាទណ្ឌកម្មរបស់ចិនលើផលិតផលកសិកម្ម និង ថាមពលរបស់ខ្លួនគឺជាការបង្វិតបង្ខំសេដ្ឋកិច្ច។ ចំពេលមានការបង្អាក់ការទូតរយៈពេលច្រើនឆ្នាំ រដ្ឋមន្ត្រីអូស្ត្រាលីមិនអាចរៀបចំការហៅទូរសព្ទជាមួយភាគីចិនបានឡើយ។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles បានជួបសមភាគីចិន លោក Wei Fenghe នៅក្រៅសន្និសីទសារព័ត៌មានស្តីពីសន្តិសុខក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ។ ការជួបគ្នារយៈពេលមួយម៉ោងនោះ លោក Marles បានចាត់ទុកថា ជាជំហានដំបូងដ៏មានសារសំខាន់។
លោក Albanese លើកឡើងថា ៖«វាគឺជារឿងល្អដែលរដ្ឋមន្ត្រីប្រទេសទាំងពីរបានជួបគ្នា និងកត់សំគាល់ពីសារសំខាន់នៃពាណិជ្ជកម្មជាមួយចិនសម្រាប់សេដ្ឋកិច្ចអូស្ត្រាលី»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង