ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ឲ្យយុទ្ធជនអ៊ុយក្រែននៅ Severodonetsk ទម្លាក់អាវុធចុះ (មានវីដេអូ)
ប្រទេសរុស្សី បានប្រាប់ទាហានអ៊ុយក្រែនដែលជាប់គាំងនៅក្នុងរោងចក្រគីមី Azot នៃទីក្រុង Severodonetsk ឲ្យទម្លាក់អាវុធចុះ ចាប់ពីម៉ោង៨ព្រឹកថ្ងៃពុធ (ម៉ោងនៅទីក្រុងមូស្គូ) បន្ទាប់ពីខ្លួនបានប្រកាសថា ខ្លួននឹងផ្តល់ឱកាសឲ្យពួកយុទ្ធជនចុះចូល។

ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីលោក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរបស់រុស្ស៊ី ដែលបាននិយាយថា យុទ្ធជនត្រូវបានប្រាប់ឲ្យបញ្ឈប់ការតស៊ូទាំងមិនដឹងខ្លួនរបស់ពួកគេ ហើយដាក់អាវុធចុះ។
អ៊ុយក្រែននិយាយថា កងទ័ពរបស់ខ្លួននៅតែឈរជើងក្នុងទីក្រុង Severodonetsk បន្ទាប់ពីស្ពានចុងក្រោយដែលតភ្ជាប់ទីក្រុងនេះ និងទឹកដីកាន់កាប់ដោយអ៊ុយក្រែន ត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី។

ស្របពេលជាមួយគ្នានោះ អភិបាលក្រុង លោក Oleksandr Stryuk បាននិយាយថា ថ្វីបើស្ពានចុងក្រោយរបស់ទីក្រុង Sievierodonetsk ដែលឆ្លងកាត់ទន្លេ Siverskyi Donets ត្រូវបានកាត់ផ្តាច់ក៏ដោយ ប៉ុន្តែការជម្លៀសមនុស្សនៅតែត្រូវបានអនុវត្ត រៀងរាល់នាទីដែលមានលទ្ធភាព។
យោងតាមអ៊ុយក្រែន ជនស៊ីវិលជាង ៥០០ នាក់កំពុងជាប់នៅក្នុងរោងចក្រគីមី Azot ជាកន្លែងដែលកងកម្លាំងរបស់ខ្លួន ទប់ទល់នឹងការទម្លាក់គ្រាប់បែក និងការវាយលុករបស់រុស្ស៊ីជាច្រើនសប្តាហ៍មកហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក Zelensky ប្រកាសក្តែងៗ ទៅវាយយកទឹកដី Crimea និង Donbass មកវិញឲ្យខានតែបាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ