ព័ត៌មានអន្ដរជាតិ
លោក Zelensky ឲ្យពិភពលោកជួយ តៃវ៉ាន់ ផង (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យពិភពលោកចាត់វិធានការទុកជាមុនដើម្បីទប់ស្កាត់ការឈ្លានពានរបស់ប្រទេសចិនលើកោះតៃវ៉ាន់ ។

បន្ទាប់ពីថ្លែងសុន្ទរកថានៅកិច្ចប្រជុំ Shangri-La តាមរយៈវីដេអូ លោក Zelensky បានអះអាងថា អ៊ុយក្រែនគឺជាមេរៀនស្រាប់សម្រាប់ពិភពលោក ហើយវាចាំបាច់ណាស់ក្នុងការរៀបចំទប់ស្កាត់សង្គ្រាម ។
លោកបានព្រមានថា សហគមន៍អន្តរជាតិបច្ចុប្បន្នកំពុងផ្តល់លទ្ធភាពឲ្យមេដឹកនាំដែលមានមហិច្ឆតាចង់បង្កសង្គ្រាម ដូច្នេះហើយលោកបានអំពាវនាវឲ្យមានដំណោះស្រាយការទូតសម្រាប់ប្រទេសនានាដែលត្រូវការការគាំទ្រ និងកុំទុកពួកគេឲ្យនៅពីក្រោមសម្ពាធរបស់ប្រទេសផ្សេងដែលមានឥទ្ធិពលខ្លាំងជាងទាក់ទងនឹងកម្លាំងហិរញ្ញវត្ថុ ទឹកដី និងយោធារបស់ពួកគេ ។

លោក Zelensky បានសង្កត់ធ្ងន់ថា “ប្រសិនបើមានផ្លូវការទូត យើងត្រូវប្រើមធ្យោបាយនេះឲ្យហើយ មិនមែនទាល់តែមានអរិភាពទើបចាប់ផ្តើមការទូតនោះទេ ហើយបើសង្គ្រាមផ្ទុះឡើងមែននោះ អាចមានជនភៀសខ្លួនរាប់លាននាក់ដែលស្រដៀងទៅនឹងលទ្ធផលនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។
ជាចុងក្រោយលោកប្រធានាធិបតី Zelensky បញ្ជាក់ថា “ពិភពលោកត្រូវតែប្រើគ្រប់វិធានការបង្ការទុកជាមុនប្រឆាំងនឹងមនុស្សបែបនេះ ទើបមិនមានសង្គ្រាមណាមួយផ្ទុះឡើង” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Taiwan News
ចុចអាន ៖ អាមេរិក បង្ហាញខ្ទង់ចំណាយក្នុងមួយខែៗលើរដ្ឋាភិបាល អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ