Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ឲ្យប្រទេសផលិតប្រេងមួយនេះបង្កើនទិន្នផល សម្រួលការ កើនឡើងតម្លៃ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ជំរុញឲ្យអារ៉ាប៊ីសាអូឌីតដែលជាប្រទេសផលិតប្រេងឆៅឈានមុខគេមួយរបស់ពិភពលោក បង្កើនទិន្នផលរបស់ខ្លួនដើម្បីជួយសម្រួលដល់ការកើនឡើងតម្លៃប្រេងឆៅពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញឲ្យបង្កើនការផលិតប្រេងនេះកើតឡើង ស្របពេលដែលប្រធានាធិបតីរូបនេះគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលនៅខែក្រោយ ពោលនៅថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកក្កដា ។

កន្លងមកសហរដ្ឋអាមេរិកបានស្ដីបន្ទោសការឡើងថ្លៃប្រេងនៅក្នុងប្រទេស និងនៅលើពិភពលោក ដោយសារតែសង្គ្រាមលុកលុយ​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន ក៏ដូចជា​កត្តា​ផ្សេង​ទៀតជាដើម ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីតបានចុះត្រជាក់ ចាប់តាំងពីរដ្ឋបាលលោក បៃដិន កាលពីឆ្នាំមុនបានបញ្ចេញរបាយការណ៍មួយដែលនិយាយថា រាជទាយាទអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Mohammed bin Salman បានយល់ព្រមលើផែនការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីតនៅប្រទេសតួកគីកាលពីឆ្នាំ ២០១៨ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក បង្ហាញខ្ទង់ចំណាយក្នុងមួយខែៗលើរដ្ឋាភិបាល អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម