ព័ត៌មានអន្ដរជាតិ
អាមេរិក បន្ទោសចិន ហើយគាំទ្រការអះអាងដែលថា ច្រកសមុទ្រតៃវ៉ាន់ ជាដែនទឹកអន្តរជាតិ
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១៤ខែមិថុនា បានគាំទ្រការអះអាងរបស់តៃវ៉ាន់ដែលថា ច្រកសមុទ្រដែលបែងចែកកោះនេះ ពីចិនដីគោក គឺជាផ្លូវទឹកអន្តរជាតិ។ នេះគឺជាការស្តីបន្ទោសបន្ថែមទៀត ចំពោះការទាមទាររបស់ទីក្រុងប៉េកាំង នូវអធិបតេយ្យភាពលើផ្លូវឆ្លងកាត់ជាយុទ្ធសាស្ត្រ។

ច្រកសមុទ្រតៃវ៉ាន់ គឺជាប្រភពនៃភាពតានតឹងផ្នែកយោធា ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន បានភៀសខ្លួនទៅកោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលជាមួយពួកកុម្មុយនិស្ត ដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នាវាចម្បាំងអាមេរិក និងនាវាមកពីប្រទេសសម្ព័ន្ធមិត្តដូចជា អង់គ្លេស និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ដែលបណ្តាលឲ្យទីក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង។

កាលពីថ្ងៃចន្ទ ក្រសួងការបរទេសចិន និយាយថា ប្រទេសនេះមានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់ ហើយបានហៅវាថាជាការអះអាងមិនពិត នៅពេលដែលប្រទេសមួយចំនួនហៅច្រកសមុទ្រតៃវ៉ាន់ថាជា “ដែនទឹកអន្តរជាតិ”។
ថ្លែងកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយតាមអ៊ីមែលទៅកាន់ Reuters ថា “ច្រកសមុទ្រតៃវ៉ាន់ គឺជាផ្លូវទឹកអន្តរជាតិ មានន័យថា ច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់ ដែលត្រូវបានធានានៅក្រោមច្បាប់អន្តរជាតិ”។

លោក Price បន្ថែមថា “ពិភពលោកមានចំណាប់អារម្មណ៍យ៉ាងខ្ជាប់ខ្ជួនចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយយើងចាត់ទុកកោះនេះ ជាចំណុចកណ្តាលនៃសន្តិសុខ និងវិបុលភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ”។
ស្របពេលជាមួយគ្នានោះដែរ លោកបានរំលឹកឡើងវិញនូវ ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពី សកម្មភាពវោហាសាស្ត្រ និងបង្ខិតបង្ខំរបស់ចិនទាក់ទងនឹងតៃវ៉ាន់ ហើយបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត ហើយនោះរួមបញ្ចូលទាំងការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ