ព័ត៌មានអន្ដរជាតិ
លោក ស៊ី ប្រាប់លោក ពូទីន ថា ចិននឹងបន្តគាំទ្ររុស្ស៊ី លើ បញ្ហាអធិបតេយ្យភាព និងសន្តិសុខ (មានវីដេអូ)
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃពុធទី១៥ខែមិថុនាថា ទីក្រុងប៉េកាំង នឹងបន្តគាំទ្រទីក្រុងមូស្គូលើ បញ្ហាអធិបតេយ្យភាព និងសន្តិសុខ។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រទេសចិនមានឆន្ទៈ បន្តផ្តល់ការគាំទ្រទៅវិញទៅមកដល់ប្រទេសរុស្ស៊ី លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗដូចជាអធិបតេយ្យភាព និងសន្តិសុខ ជាដើម។
នេះគឺជាការហៅទូរស័ព្ទលើកទីពីរហើយ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោកពូទីនបានបើកការវាយលុកលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈ។
យោងតាមទូរទស្សន៍ CCTV, លោក ស៊ី បានសរសើរសន្ទុះដ៏ល្អនៃការអភិវឌ្ឍន៍ នៅក្នុងទំនាក់ទំនងទ្វេភាគីចាប់តាំងពីដើមឆ្នាំនេះមក ថ្វីបើពិភពលោកប្រឈមមុខនឹងភាពចលាចល និងការផ្លាស់ប្តូរក៏ដោយ។

លោក ស៊ី និយាយថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការ បង្កើនកិច្ចសម្របសម្រួលជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។ លោកបានបន្ថែមថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បី ពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយរុស្ស៊ីនៅក្នុងអង្គការអន្តរជាតិ ហើយជំរុញឲ្យមានសណ្តាប់ធ្នាប់អន្តរជាតិ និងអភិបាលកិច្ចពិភពលោកឆ្ពោះទៅរកការអភិវឌ្ឍន៍កាន់តែត្រឹមត្រូវ និងសមហេតុផល។
គួរបញ្ជាក់ថា ប្រទេសចិន បានបដិសេធថ្កោលទោសការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ហើយរងការចោទប្រកាន់ថា មានការបិទបាំងផ្នែកការទូតជាមួយរុស្ស៊ី ដោយស្តីបន្ទោសទណ្ឌកម្មរបស់លោកខាងលិច និងការលក់អាវុធដល់ទីក្រុងកៀវ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ អាមេរិក បន្ទោសចិន ហើយគាំទ្រការអះអាងដែលថា ច្រកសមុទ្រតៃវ៉ាន់ ជាដែនទឹកអន្តរជាតិ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក