Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​​ខាង​​ជើង​រាយការណ៍​​​​​ផ្ទុះ​​ជំងឺ​​ឆ្លង​​​ថ្មី​​​ចំ​ពេល​​កំពុង​​ប្រយុទ្ធ​​នឹង​​កូវីដ​

បានផុស

នៅ

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ពី​ការ​ផ្ទុះ​ជំងឺ​ឆ្លង​រាត​ត្បាត​ថ្មី​ពាក់​ព័ន្ធ​នឹង​​ពោះ​វៀន​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​​​​​​នៅ​​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មិថុនា ​បន្ថែម​លើ​ជំងឺ​កូវីដ-១៩​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំង។​

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA បាន​ផ្សាយ​ថា មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​បញ្ជូន​បរិក្ខា​ពេទ្យ និង​ឱសថ​ទៅ​កាន់​ទី​ក្រុង​កំពង់ផែ Haeju ​ភាគ​ខាង​លិច​ប្រទេស​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​​ព្យាបាល​អ្នក​ជំងឺ​​ដែល​ឈឺ​ចាប់​ពី​ជំងឺ​ឆ្លង​រាត​ត្បាតស្រួច​ស្រាវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​មិន​មាន​សេចក្តី​រាយការណ៍​ថា​តើ​អ្នក​ឆ្លង​ជំងឺ​​​នេះ​​មាន​​ប៉ុន្មាន​នាក់​ ឬបញ្ជាក់​អំពិត​ពី​ប្រភេទ​ជំងឺ​ឡើយ ប៉ុន្តែ​សំដៅ​ទៅ​លើ​​​ពោះ​វៀន។

KCNA បាន​ផ្សាយ​ថា ៖«លោក គីម បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​តម្រូវ​ការ​ដើម្បី​ទប់​ស្កាត់​​ជំងឺ​រាត​ត្បាត​​ឲ្យ​បាន​លឿន​បំផុត​ជា​មួយ​នឹង​វិធាន​ការ​ត្រឹម​ត្រូវ​ដើម្បី​ធានា​បាន​ថា ករណី​ជំងឺ​ឆ្លង​សង្ស័យ​ត្រូវ​បាន​ទប់​ស្កាត់ បញ្ជាក់​ពី​ករណី​​តាម​ការ​ធ្វើ​ពិសោធ និង​តេស្ត​ត្រឹម​ត្រូវ»។

សេចក្តី​រាយការណ៍​ពី​ការ​ផ្ទុះ​ជំងឺ​ថ្មី​បាន​កើត​មាន​ឡើង ស្រប​ពេល​កូរ៉េ​ខាង​ជើង​បាន​កំពុង​ប្រយុទ្ធ​នឹង​​ជំងឺ​កូវីដ-១៩​ដែលបង្ខំ​ឲ្យ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​កាល​ពី​ខែ​មុន​ចំពេល​​មាន​ការ​ព្រួយ​បារម្ភ​ពី​កង្វះ​វ៉ាក់សាំង និង​បរិក្ខា​ពេទ្យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម