ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយឆ្មក់ដ៏កម្រ នៅស៊ីរី ចាប់បានមេដឹកនាំកំពូល របស់ក្រុម ISIS
យោងតាមក្រុមចម្រុះប្រឆាំងក្រុម ISIS ដឹកនាំដោយសហរដ្ឋអាមេរិក បានឲ្យដឹងថា ការវាយឆ្មក់លើដីគោក ដ៏កម្ររបស់យោធាសហរដ្ឋអាមេរិកនៅភាគពាយ័ព្យប្រទេសស៊ីរី បានចាប់ខ្លួនមេដឹកនាំកំពូលម្នាក់របស់ក្រុម ISIS។

មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា មិនមានការរងរបួសដល់យោធាអាមេរិក ឬមានយន្តហោះចូលរួមក្នុងការវាយឆ្មក់នេះទេ។
ប្រតិបត្តិការ Operation Inherent Resolve បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងចម្រុះ បានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ក្រុម ISIS ក្នុងអំឡុងពេលប្រតិបត្តិការនៅ ប្រទេសស៊ីរី ថ្ងៃទី១៦ខែមិថុនា។ បុគ្គលដែលត្រូវបានឃុំឃាំង គឺជាអ្នកផលិតគ្រាប់បែកពោរពេញដោយបទពិសោធន៍ និងជាអ្នកសម្របសម្រួលដែលបានក្លាយជាមេដឹកនាំកំពូលម្នាក់របស់ក្រុមនេះ នៅក្នុងប្រទេសស៊ីរី”។

Operation Inherent Resolve បន្តថា “បេសកកម្មនេះ ត្រូវបានគ្រោងយ៉ាងល្អិតល្អន់ដើម្បីកាត់បន្ថយហានិភ័យនៃការខូចខាតវត្ថុនានា ជាពិសេសការខូចខាតដែលអាចកើតមានចំពោះជនស៊ីវិល។ មិនមានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ក្នុងអំឡុងពេលប្រតិបត្តិការ ឬការខូចខាតណាមួយចំពោះយន្តហោះ ឬទ្រព្យសម្បត្តិរបស់ក្រុមចម្រុះឡើយ”។
គួរបញ្ជាក់ថា ប្រតិបត្តិការជើងគោករបស់យោធាអាមេរិកនៅភាគពាយព្យប្រទេសស៊ីរី បានកំណត់គោលដៅលើមេដឹកនាំកំពូលក្រុម ISIS ជាពិសេសលោក Abu Bakr al Baghdadi ដែលបានសម្លាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់ខែតុលាឆ្នាំ ២០១៩ របស់កងកម្លាំង Delta នៅជិតព្រំដែនជាមួយប្រទេសតួកគី។

អ្នកស្នងតំណែងរបស់គាត់ឈ្មោះ Abu Ibrahim al-Hashimi al-Qurayshi បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន ក្នុងអំឡុងពេលនៃការវាយឆ្មក់ស្រដៀងគ្នា ក្នុងខែកុម្ភៈឆ្នាំនេះ។
Operation Inherent Resolve អះអាងថា “កងកម្លាំងចម្រុះ នឹងបន្តតាមប្រមាញ់សំណល់នៃក្រុម ISIS នៅគ្រប់ទីកន្លែងដែលពួកគេលាក់ខ្លួន ដើម្បីធានាបាននូវការបរាជ័យដ៏យូរអង្វែងរបស់ពួកគេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ អាមេរិក កំពុងប្រមូល ភេរវករ ISIS ឲ្យទៅ ប្រយុទ្ធ នៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ