Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់ប្រទេសអាស៊ានចំនួន ៣ ដែល អាមេរិក ដាក់មូលដ្ឋានយោធា

បានផុស

នៅ

សហរដ្ឋអាមេរិកគឺជាមហាអំណាចយោធាមួយនៅលើពិភពលោក ហើយក៏មានមូលដ្ឋានយោធាជាច្រើនកន្លែងផងដែរនៅបរទេស ពោលស្ទើរតែនៅគ្រប់ទ្វីបទាំងអស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វិញ សហរដ្ឋអាមេរិកបានដាក់មូលដ្ឋានយោធានៅក្នុងប្រទេសចំនួន ៣ ដូចជា ប្រទេសថៃ ហ្វីលីពីន និងសិង្ហបុរី ។

សហរដ្ឋអាមេរិកបានដាក់មូលដ្ឋានយោធាចំនួន ២ នៅប្រទេសថៃក្នុងនោះមានដូចជា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធ (AFRIMS) គឺជាមូលដ្ឋានរបស់កងទ័ពសហរដ្ឋអាមេរិកដែលបានចាប់ផ្តើមជាកិច្ចសហការជាមួយរដ្ឋាភិបាលនៃប្រទេសថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគនៅទីក្រុងបាងកកក្នុងឆ្នាំ ១៩៥៨ និង ១៩៥៩ ។ បន្ទាប់មកបានពង្រីកដើម្បីធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តយោធា ជាចម្បងពាក់ព័ន្ធនឹងជំងឺឆ្លង នៅទូទាំងអាស៊ីអាគ្នេយ៍ និងអនុទ្វីបឥណ្ឌា ។

មួយទៀតគឺ មូលដ្ឋាន U-Tapao ជាមូលដ្ឋានយោធានៃកងទ័ពជើងទឹកថៃ (RTN) មានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងបាងកក ស្ថិតក្នុងស្រុក Ban Chang នៃខេត្ត Rayong ក្បែរស្រុក Sattahip នៅលើឈូងសមុទ្រថៃ ។ វាបម្រើការជាមូលដ្ឋានរបស់យន្តហោះចម្បាំង RTN First Air Wing ។

ដោយឡែកហ្វីលីពីនមានមូលដ្ឋានយោធារបស់អាមេរិកចំនួន ៥ នៅក្នុងប្រទេស មានដូចជា ៖

មូលដ្ឋាន Antonio Bautista គឺជាមូលដ្ឋានទ័ពអាកាសរបស់កងទ័ពអាកាសហ្វីលីពីន (PAF) ដែលមានទីតាំងនៅទីក្រុង Puerto Princesa ខេត្ត Palawan ប្រទេសហ្វីលីពីន ។

មូលដ្ឋាន Cesar Basa គឺជាមូលដ្ឋានអាកាសដែលបច្ចុប្បន្នដំណើរការដោយកងកម្លាំងអាកាសហ្វីលីពីន ។ វាមានទីតាំងនៅទីក្រុង Floridablanca ខេត្ត Pampanga ចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Metro Manila ប្រទេសហ្វីលីពីន ។

មូលដ្ឋានយោធា Fort Ramon Magsaysay គឺជាទីតាំងយោធាបម្រុងដ៏ធំបំផុតនៅក្នុងប្រទេសហ្វីលីពីន ហើយជាតំបន់ហ្វឹកហាត់ដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ។

មូលដ្ឋាន Lumbia គឺជាមូលដ្ឋានអាកាស និងជាវាលយន្តហោះចម្បាំងចុះចតក្នុងស្រុកដែលបម្រើដល់តំបន់ទូទៅនៃទីក្រុង Cagayan de Oro និងភាគខាងជើងកោះ Mindanao ក្នុងខេត្ត Misamis Oriental នៅហ្វីលីពីន ។

មូលដ្ឋានទ័ពអាកាស Mactan–Benito Ebuen គឺជាមូលដ្ឋានទ័ពអាកាសសកម្មរបស់កងទ័ពអាកាសហ្វីលីពីន (PAF) ។ វាមានទីតាំងនៅលើកោះ Mactan ទីក្រុង Cebu ក្នុងតំបន់ Visayas នៃប្រទេសហ្វីលីពីន ។

ចំណែកសិង្ហបុរីវិញមានមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះគឺ មូលដ្ឋាន Paya Lebar ជាមូលដ្ឋានទ័ពអាកាសរបស់សាធារណរដ្ឋសិង្ហបុរី (RSAF) មានទីតាំងនៅផ្លូវអាកាសយានដ្ឋានក្នុងទីក្រុង Paya Lebar នៅភាគកណ្តាលនៃប្រទេសសិង្ហបុរី ។

វាត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ ១៩៥៤ ជាអាកាសយានដ្ឋានអន្តរជាតិសិង្ហបុរីដើម្បីជំនួសអាកាសយានដ្ឋាន Kallang ។ ក្រោយមកការគ្រប់គ្រងអាកាសយានដ្ឋានត្រូវបានផ្ទេរទៅ RSAF ក្នុងឆ្នាំ ១៩៨០ នៅពេលដែលវាត្រូវបានប្តូរឈ្មោះជា Paya Lebar Air Base ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ អាមេរិក បង្ហាញខ្ទង់ចំណាយក្នុងមួយខែៗលើរដ្ឋាភិបាល អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១០ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម