Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស ២ ព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នទៅ អឺរ៉ុប ជំនួសការនាំចូលពី រុស្ស៊ី

បានផុស

នៅ

សហភាពអឺរ៉ុបបានយល់ព្រមជាមួយប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបលើកិច្ចព្រមព្រៀងមួយរក្សាស្ថិរភាពការផ្គត់ផ្គង់ឧស្ម័នដល់ប្លុកនេះដើម្បីស្វែងរកជម្រើសជំនួសសម្រាប់ការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីទាំងបីបានឈានដល់កិច្ចព្រមព្រៀងនេះនៅរដ្ឋធានី Cairo របស់អេហ្ស៊ីបកាលពីថ្ងៃពុធដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ឧស្ម័ន​ធម្មជាតិ​ដែល​ចម្រាញ់​ចេញពី​តំបន់​ឧស្ម័ន​​របស់​អ៊ីស្រាអែល​នៅ​សមុទ្រ​មេឌីទែរ៉ាណេ ។

នៅក្រោមកិច្ចព្រមព្រៀងនេះ ឧស្ម័នរបស់អ៊ីស្រាអែលនឹងត្រូវបញ្ជូនទៅអេហ្ស៊ីបតាមបំពង់បង្ហូរប្រេង និងពង្រាវវានៅទីនោះសម្រាប់នាំចេញទៅអឺរ៉ុប ។

ទន្ទឹមនោះប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រាប់អ្នកយកព័ត៌មានថា អ៊ីស្រាអែល និងអេហ្ស៊ី គឺជា “អ្នកផ្គត់ផ្គង់ដ៏គួរឲ្យទុកចិត្ត” សម្រាប់សហភាពអឺរ៉ុប ខណៈដែលប្លុកមួយនេះព្យាយាមបញ្ចប់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ។

បច្ចុប្បន្នទុនបម្រុងឧស្ម័នធម្មជាតិនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេមានទំហំធំ ហើយប្រទេសក្នុងតំបន់បាននិងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការក្នុងមធ្យោបាយមួយចំនួន រួមទាំងផែនការដាក់បំពង់បង្ហូរប្រេងក្រោមបាតសមុទ្រទៅកាន់អឺរ៉ុបផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក បៃដិន ឲ្យប្រទេសផលិតប្រេងមួយនេះបង្កើនទិន្នផល សម្រួលការ កើនឡើងតម្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម