Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមាន ចិន ថា កំពុង​ប្រថុយ​នឹង​ការ​ចូលខាង​ខុស​ ជាប្រវត្តិសាស្ត្រ

បានផុស

នៅ

ចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែនមក ប្រទេសចិន បានព្យាយាមរក្សាអព្យាក្រឹតភាពលើជម្លោះ ដោយអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធី។

ហើយនៅក្នុងការហៅទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនានេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធានាដល់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន អំពីការគាំទ្ររបស់ទីក្រុងប៉េកាំងចំពោះ “អធិបតេយ្យភាព និងសន្តិសុខ” របស់ទីក្រុងមូស្គូ។

ប៉ុន្តែ អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ ដោយ​ព្រមាន​ថា ប្រទេស​ណា​ដែល​ចូល​ខាង​ជាមួយ​លោក ពូទីន ជុំវិញ​ការវាយលុក​អ៊ុយក្រែន ​នឹង​ក្លាយ​ជា ការចូលខាងខុសជា​ប្រវត្តិសាស្ត្រ។

AFP បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបាននិយាយថា “ប្រទេសចិន អះអាងថាមានអព្យាក្រឹត ប៉ុន្តែអាកប្បកិរិយារបស់ខ្លួនបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែវិនិយោគក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី”។

គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរបស់ចិនជាមួយរុស្ស៊ី បានកើនឡើងក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ពោលគឺកើនឡើង ២៨% បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យគយរបស់ប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច កំពុងបាញ់បំបែកក្បាលខ្លួនឯង ផ្ទុយស្រឡះពី ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម