ព័ត៌មានអន្ដរជាតិ
មេដឹកនាំអឺរ៉ុបកំពូល ៣រូប ជិះរថភ្លើងទៅទីក្រុង កៀវ ទាំងយប់
មេដឹកនាំដ៏មានឥទ្ធិពលបំផុតទាំងបីរបស់សហភាពអឺរ៉ុប កំពុងបង្ហាញពីការរួបរួមគ្នា។

នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi, ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានធ្វើដំណើរតាមរថភ្លើងរួមគ្នាទាំងយប់ ទៅកាន់ទីក្រុង កៀវ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ សម្រាប់ការគាំទ្រមិនសូវកក់ក្តៅរបស់ពួកគេ ចំពោះប្រទេសអ៊ុយក្រែន។
ដំណើរនេះកើតឡើងមួយថ្ងៃ មុនពេលគណៈកម្មការអឺរ៉ុបគ្រោងនឹងចេញអនុសាសន៍មួយ អំពីឋានៈអ៊ុយក្រែនជាបេក្ខជនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប។

ថ្លែងមុនការធ្វើដំណើរ លោក Macron និយាយថា “យើងបានឈានដល់ចំណុចមួយ ដែលយើងត្រូវបញ្ជូនសញ្ញានយោបាយច្បាស់លាស់ថា ពួកយើងជាជនជាតិអឺរ៉ុប ឆ្ពោះទៅរកអ៊ុយក្រែន និងប្រជាជនរបស់ពួកគេ នៅពេលដែលពួកគេកំពុងទប់ទល់ដោយវីរភាព”។
គួរបញ្ជាក់ថា ការតស៊ូរបស់អ៊ុយក្រែន គឺពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រផ្នែកយោធា ពីសំណាក់បរទេស។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែម ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារទៀត ដែលក្នុងជំនួយនោះរួមមានកាំភ្លើងធំ និងអាវុធផ្សេងៗ។
ក្នុងកញ្ចប់ជំនួយថ្មីនេះរួមមាន គ្រាប់កាំភ្លើងធំ MLRS, កាំភ្លើងយន្ត M777 ចំនួន ១៨គ្រឿង និងរថយន្តយុទ្ធសាស្ត្រដើម្បីសណ្តោងពួកគេ និងគ្រាប់កាំភ្លើង១៥៥មិល្លីម៉ែត្រ ចំនួន៣៦ ០០០គ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Joe Biden ផ្តល់ជំនួយសព្វាវុធ ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារបន្ថែមទៀត ដល់ អ៊ុយក្រែន

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច