Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចូលរួមជាមួយក្រុមហ៊ុនអង់គ្លេស ផលិតវ៉ាក់សាំងកូវីដសម្រាប់តំបន់ អាស៊ីអាគ្នេយ៍

បានផុស

នៅ

ប្រទេសថៃនិយាយថា កតិកាសញ្ញារបស់មន្ទីរពិសោធន៍ក្នុងតំបន់ជាមួយក្រុមហ៊ុនអង់គ្លេស AstraZeneca នឹងធ្វើឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ការផ្គត់ផ្គង់នូវអ្វីដែលទំនងជាវ៉ាក់សាំងឈានមុខគេមួយប្រឆាំងនឹងជំងឺកូវីដ១៩។

លោក Nakorn Premsri ប្រធានវិទ្យាស្ថានវ៉ាក់សាំងជាតិថៃបាននិយាយថា ក្រុមហ៊ុន Siam Bioscience ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានចុះហត្ថលេខាលើលិខិតមួយជាមួយក្រុមហ៊ុន AstraZeneca ដើម្បីផលិតវ៉ាក់សាំងកូវីដ AZD1222 របស់ក្រុមហ៊ុនអង់គ្លេសចំនួន២០០លានដូស។

ក្រសួងសុខាភិបាលថៃនិងក្រុមហ៊ុន SCG ជាមួយផ្នែកវេចខ្ចប់និងផ្នែកគីមីរបស់ខ្លួនក៏ចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Nakorn បាននិយាយថា វ៉ាក់សាំងភាគច្រើននឹងត្រូវនាំចេញទៅបរទេស។

លោកបានប្រាប់ VOA ថា “ប្រទេសថៃនឹងទទួលបានតែ២៦លានដូសប៉ុណ្ណោះ។ យើងអាចស្នើសុំបន្ថែមទៀតប៉ុន្តែវាមិនមែនជាចំណែកធំទេដូច្នេះប្រហែលជាជាងពាក់កណ្តាលនៃចំនួន២០០លានដូសអាចត្រូវបាននាំចេញ”។

លោកបានបន្ថែមថា “នៅក្នុងលិខិតដែលយើងបានធ្វើរួមគ្នាជាមួយ Siam Bioscience, AstraZeneca និងក្រសួងសុខាភិបាលបានបញ្ជាក់ថា វ៉ាក់សាំងនឹងត្រូវចែកចាយទៅឲ្យប្រទេសនៅក្នុងតំបន់អាស៊ាន”។

លោក Nakorn បន្តថា ដោយសារតែអ្នកប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នឹងត្រូវការការចាក់ចំនួនពីរដូសម្នាក់នោះ វ៉ាក់សាំងចំនួន២៦លានដូសដែលថៃបានបម្រុងទុកគឺនឹងគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន១៣លាននាក់ពោលគឺស្មើនឹងប្រមាណមួយភាគប្រាំនៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ។ លោកនិយាយថា វានឹងអាស្រ័យទៅលើក្រុមហ៊ុនអង់គ្លេសក្នុងការសម្រេចចិត្តថាតើត្រូវចែកចាយវ៉ាក់សាំងប៉ុន្មានទូទាំងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង៦៥០លាននាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VOA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ដើមជ្រៃក្រឹម​មួយ​ដើម​ រលំ​សង្កត់​រ៉ឺម៉ក​កាហ្វេ និងកង់បីឥណ្ឌា​រងការខូចខាត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ៦ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

Sokha Hotels

ព័ត៌មានពេញនិយម