Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​នឹង​​បញ្ចប់​​ការ​​​​រឹត​​ត្បិត​​កូវីដ​ស្ទើរ​​ទាំង​​ស្រុង​​ចាប់​​ពី​ថ្ងៃ​សុក្រ​​​ស្អែក

បានផុស

នៅ

ក្រសួង​សុខាភិបាល​ថៃ​រំពឹងមជ្ឈមណ្ឌល​គ្រប់​គ្រង​ស្ថានភាព​កូវីដ-១៩ (CCSA) ​នឹង​បញ្ចប់​ការ​រឹតត្បិត​ជំងឺ​កូវីដ​ស្ទើរ​ទាំង​អស់​ទូទាំង​ប្រទេស រាប់​ទាំង​ អាជីវ​កម្ម ការ​កម្សាន្ត​​ និង​សកម្មភាព​​ផ្សេង​ៗ​​ទៀត។​

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ថៃ លោក Anutin Charnvirakul បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​រំពឹង CCSA ​នឹង​ប្រកាស​តំបន់​កូវីដ-១៩​បៃតង​ទូទាំង​ប្រទេស​ត្រឹម​ថ្ងៃ​សុក្រ​ស្អែក​នេះ ហើយ​ក៏​កំណត់​កាល​បរិច្ឆេទ​​សម្រាប់​ការ​សម្រាក​ចាប់​ផ្តើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​តំបន់​បៃតង ទី​កន្លែង​កម្សាន្ត​អាច​​បើក និង​​មិន​មាន​ការ​រឹត​ត្បិត​ទៀត​ទេ​សម្រាប់​ចំនួន​មនុស្ស​នៃ​ការ​ជួប​ជុំ ឬ​ក៏​ប្រើ​ប្រាស់​​អគារ​សាលារៀន និង​ទី​លាន​កីឡា​ជា​ដើម។

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា កន្លង​មក អាជីវកម្ម និង​សកម្មភាព​គ្មាន​​ការ​រឹត​ត្បិត​រាប់​ទាំង​កន្លែង​កម្សាន្ត និង​កន្លែង​ម៉ាស្សា​ត្រូវ​បាន​អនុញ្ញាត​ត្រឹម​តែ​​ខេត្ត​​​ចំនួន​១៤​ជា​តំបន់​បៃតង និង​​ខេត្ត​​ចំនួន​១៧​ជា​តំបន់​ខៀវ​​​ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍។

ចំណែក​ខេត្ត​ចំនួន​​៤៦​ផ្សេង​ទៀត​​គឺ​ជា​តំបន់​លឿង​ដែល​ចំនួន​​មនុស្ស​ជួប​ជុំ​គ្នា​កំណត់​ត្រឹម​តែ​​១​ពាន់​នាក់ ហើយ​​កន្លែង​កម្សាន្ត និង​ហាង​ម៉ាស្សា​នៅ​តែ​បន្ត​បិទ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ ​ក៏​នៅ​តែ​រឹត​ត្បិត​លើ​សាលា​រៀន និង​ចំនួន​​អ្នក​ចូល​ទស្សនា​ផ្ទាល់​នៅ​ទី​លាន​ប្រកួត​កីឡា​ត្រឹម​តែ​៧៥​%​នៃ​​កន្លែង​ទស្សនា​ពេញ។

យ៉ាង​ណា មិន​មាន​ការ​រឹត​ត្បិត​នៅ​កីឡដ្ឋាន​ដែល​ស្រលះ​ខ្យល់​អាកាស និង​រោងភាពយន្ត​ក៏​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ធម្មតា​ទូទាំង​ប្រទេស​ដែរ។

លោក Anutin បាន​និយាយ​ថា ក្រសួង​សុខាភិបាល​នឹង​មិន​ប្រកាស​ពី​ការ​​បញ្ឈប់​ទាំង​ស្រុង​ទេ​ចំពោះ​ការ​​ពាក់​ម៉ាស់​ត្រឹម​ថ្ងៃ​សុក្រ​ស្អែក​នេះ។ មន្ត្រី​នឹង​ពិចារណាពី​តម្រូវ​ការ​បញ្ចប់​ក្នុង​តំបន់​ពិសេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម