ព័ត៌មានអន្ដរជាតិ
UN ចាប់ផ្តើមផ្តល់អាហារដល់ស្ត្រីមានផ្ទៃពោះនៅស្រីលង្កា
ស្ត្រីក្រីក្ររាប់ពាន់នាក់នៅក្នុងប្រទេសស្រីលង្កាចាប់ផ្តើមទទួលបានម្ហូបអាហារកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ដែលជាផ្នែកមួយនៃជំនួយគ្រាអាសន្នរបស់អង្គការសហប្រជាជាតិដល់ប្រទេសដែលជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។
អង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្ស៤នាក់ក្នុងចំណោមមនុស្ស៥នាក់បានចាប់ផ្តើមរំលងអាហារពេលខ្លះ ពីព្រោះពួកគេមិនអាចទល់នឹងការចំណាយដែលមានតម្លៃថ្លៃ។ UN បានព្រមានពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតកំពុងកើតមានចំពោះមនុស្សរាប់លាននាក់។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់ UN បាននិយាយថា ខ្លួនបានចាប់ផ្តើមចែកប័ណ្ណអាហារដល់ស្ត្រីមានផ្ទៃពោះប្រហែល២០០០នាក់នៅតំបន់ដែលមិនទទួលបានសេវាក្នុងទីក្រុង Colombo ដែលជាផ្នែកមួយនៃជំនួយសង្គ្រោះជីវិត។
អ្នកស្រី Anthea Webb នាយករង WFP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានឲ្យដឹងថា មនុស្សក្រីក្រក្នុងប្រទេសដែលមានប្រជាជន២២លាននាក់បានកំពុងជួបការលំបាកនឹងការចំណាយជាមូលដ្ឋានដូចជាម្ហូបអាហារជាដើម។
«នៅពេលពួកគេរំលងអាហារ ពួកគេនឹងធ្វើឲ្យសុខភាពរបស់ពួកគេ និងកូនៗប្រឈមនឹងហានិភ័យ»។ អ្នកស្រីបាននិយាយ។
WFP បាននិយាយថា ការចែកប័ណ្ណទូទាត់សាច់ប្រាក់ដែលមានតម្លៃ៤០ដុល្លារគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិដើម្បីជួយប្រជាជនស្រីលង្កា៣លាននាក់ដែលកំពុងជួបការលំបាកខ្លាំងនឹងតម្លៃកំពុងកើនឡើង។ UN កំពុងព្យាយាមរៃអង្គាសប្រាក់៦០លានដុល្លារអាមេរិកសម្រាប់ស្បៀងអាហារសង្គ្រោះចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ