Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​​វិនីយោគ​ Dogecoin​ ​ប្តឹង​​មហា​​សេដ្ឋី​ Elon Musk​ ទារ​​សំណង​២៥៨​​ប៊ី​លាន​​ដុល្លារ

បានផុស

នៅ

មហា​សេដ្ឋីលេខ​១​ក្នុង​លោក លោក Elon Musk ត្រូវ​បាន​​អ្នក​វីនិយោគរូបិយប័ណ្ណ​ Dogecoin ម្នាក់​ប្តឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​​ទារ​សំណងជា​ប្រាក់​ ២៥៨​ប៊ីលាន​ដុល្លារ​អាមេរិក​ដោយ​បាន​ចោទ​ប្រកាន់​ពី​​ការ​​រៀប​ចំ​គម្រោង​​ពីរ៉ាមីត (ទម្រង់នៃការវិនិយោគ)​ ដើម្បី​គាំទ្រ​ដល់​រូបិយប័ណ្ណគ្រីបតូ។

លោក Elon Musk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពាក្យ​បណ្តឹង​ដែល​ដាក់​នៅ​តុលាការ​សហព័ន្ធ​​ក្នុង​ទី​ក្រុង Manhattan ដើម​បណ្តឹង​លោក Keith Johnson ​បាន​ចោទ​ប្រកាន់​លោក Musk, ក្រុម​ហ៊ុន​រថយន្ត​អគ្គីសនី​ Tesla និង​ក្រុម​ហ៊ុន​ទេសចរណ៍​អវកាស SpaceX ​ពី​បទធ្វើ​អាជីវកម្មមិនស្មោះត្រង់​ដើម្បី​ផ្សព្វ​ផ្សាយ Dogecoin និង​ជំរុញ​​តម្លៃ​​ ដែល​បន្ទាប់​មក​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ។

ពាក្យ​បណ្តឹង​បាន​លើក​ឡើង​ថា ៖«ចុង​ចោទ​បាន​ដឹង​តាំង​ពី​ឆ្នាំ​២០១៩​ថា Dogecoin មិន​ទាន់​មាន​តម្លៃ​​​​ក្នុង​ការ​ជំរុញ​រូបិយប័ណ្ណ​ Dogecoin ​ឲ្យ​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​ជួញ​ដូរ​របស់​ខ្លួន​ទេ។ លោក Musk បាន​ប្រើកេរ្តិ៍​ឈ្មោះ​ជា​មហា​សេដ្ឋី​លេខ​១​លើ​លោក​ដើម្បី​ប្រតិបត្តិការ និង​​រៀប​ចំ​គម្រោង Dogecoin Pyramid Scheme ​​ដើម្បី​បាន​ផល​​ចំណេញ ការ​បង្ហាញ​ និង​ការ​កម្សាន្ត»។

ពាក្យ​បណ្តឹង​ក៏​រួមបញ្ចូល​ទាំង​ការ​អត្ថាធិប្បាយ​​របស់​​លោកមហា​សេដ្ឋី Warren Buffett, Bill Gates និង​អ្នក​ផ្សេង​ទៀត​ ដែល​ចោទសួរ​ពី​តម្លៃនៃរូបិយប័ណ្ណគ្រីបតូ។

លើស​ពី​នេះ​ទៀត លោក​ Johnson ក៏​ចង់​រារាំង​លោក Musk និង​ក្រុម​ហ៊ុន​ទាំង​ឡាយ​របស់​លោក​ពី​ការ​ផ្សព្វផ្សាយ​ Dogecoin ហើយ​ចៅ​ក្រម​ម្នាក់​នឹង​ប្រកាស​ថា ការ​ជួញ​ដូរ Dogecoin ​កំពុង​លេង​ល្បែង​​ក្រោម​ច្បាប់​សហព័ន្ធ និង​ច្បាប់​ទី​ក្រុងញូវយ៉ក។

សូម​បញ្ជាក់​ថា លោក Musk ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Tesla និង SpaceX៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម