ព័ត៌មានអន្ដរជាតិ
អត្រាលួចហ្គាសនៅអាមេរិក កំពុងកើនឡើងយ៉ាងគំហុក
លោក Tony Allred ប្រធានផ្នែកពន្លត់អគ្គិភ័យទីក្រុង Salt Lake បាននិយាយថា “ដោយសារតម្លៃហ្គាសទូទាំងប្រទេសហក់ឡើងខ្ពស់ យើងកំពុងមើលឃើញការកើនឡើងយ៉ាងគំហុកនៃអត្រាលួចហ្គាស”។

លោក Allred បន្តថា “ការខួងចូលទៅក្នុងធុងហ្គាស គឺមានគ្រោះថ្នាក់បំផុត សម្រាប់ចោរលួច”។
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ខែមិថុនា តម្លៃជាមធ្យមគឺ ៥.០១ ដុល្លារ បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ថ្មី ៥.០២ដុល្លារកាលពីថ្ងៃអង្គារ។

ហ្គាស មានតម្លៃថ្លៃបំផុតនៅរដ្ឋកាលីហ្វ័រញ៉ា ដោយនៅទីនោះ តំបន់ខ្លះ តម្លៃហ្គាសបានកើនដល់ជិត ៧ដុល្លារក្នុងមួយហ្គាឡុង ខណៈតម្លៃទាបបំផុតគឺនៅរដ្ឋ Georgia ត្រឹម៤.៤៩ដុល្លារ។
កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក Joe Biden បានទាមទារឲ្យក្រុមហ៊ុនចម្រាញ់ប្រេង ពន្យល់អំពីតម្លៃដែលពួកគេចំណាយសម្រាប់ប្រេង និងតម្លៃដែលពួកគេកំពុងគិត ដល់ប្រជាជនអាមេរិក។

លោកប្រធានាធិបតីបញ្ជាក់ថា “ចាប់តាំងពីដើមឆ្នាំនេះមក តម្លៃសាំងបានកើនឡើងជាង ១.៧០ដុល្លារក្នុងមួយហ្គាឡុង”។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលអាមេរិក បានបន្ទោសការឡើងថ្លៃប្រេង ទៅលើការបន្តវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ និងលើក្រុមហ៊ុនប្រេងធំៗដែលលោភលន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តម្លៃហ្គាសនៅ អាមេរិក ឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មី (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?