Connect with us

ព័ត៌មានអន្ដរជាតិ

​រុស្ស៊ី​ បញ្ចេញ​វីដេអូដំបូង នៃ​​ទាហាន​ស៊ីឈ្នួល​អាមេរិក ​ដែល​ត្រូវ​បានចាប់ខ្លួន

បានផុស

នៅ

កាលពីដើមខែនេះ ទាហានស៊ីឈ្នួលបរទេសចំនួន៣នាក់ ដែលប្រយុទ្ធដើម្បីអ៊ុយក្រែន និងចាប់ខ្លួនបានដោយសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ត្រូវបានកាត់ទោសប្រហារជីវិតសម្រាប់សកម្មភាពរបស់ពួកគេ។

អ្នក​ទាំង​បី ​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​លើ​ការ​សម្រេច​ចិត្ត​នេះ ហើយសង្ឃឹមថា នឹងទទួលទោសជាប់គុកមួយជីវិតជំនួសវិញ។

ដោយឡែក នៅថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានចេញវីដេអូមួយចំនួន នៃទាហានស៊ីឈ្នួលអាមេរិក២នាក់ ដែលត្រូវបានគេសន្មត់ថា ចាប់បានដោយទាហានរុស្ស៊ីនៅជិតទីក្រុង Kharkov ជាកន្លែងដែលពួកគេបានប្រយុទ្ធឲ្យកងទ័ពអ៊ុយក្រែន។

វីដេអូដំបូងដែលចេញផ្សាយដោយ RT បានបង្ហាញពីលោក Alexander Drueke មកពីទីក្រុង Tuscaloosa នៃរដ្ឋ Alabama ដែលនិយាយថា គាត់នៅរស់ ហើយសង្ឃឹមថានឹងត្រលប់មកផ្ទះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅក្នុងវីដេអូទីពីរ Drueke ក៏និយាយដែរថា គាត់ “ប្រឆាំងនឹងសង្រ្គាម”។

ទាហានស៊ីឈ្នួលទីពីរ ឈ្មោះ Andy Huynh មកពីទីក្រុង Hartselle នៃរដ្ឋ Alabama ដូចគ្នាក៏បានបញ្ជាក់នៅមុខកាមេរ៉ាដែរថា គាត់ “ប្រឆាំងនឹងសង្រ្គាម”។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលទាហានស៊ីឈ្នួលអាមេរិកទាំងពីរនាក់ ត្រូវបានគេឃើញតាមវីដេអូ ចាប់តាំងពីមានសេចក្តីរាយការណ៍ថា ពួកគេត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៊ី នៅប្រទេសអ៊ុយក្រែន៕

ចុចទីនេះដើម្បីចូលទៅទស្សនាវីដេអូ!

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖​ ពូទីន ថ្កោលទោសទណ្ឌកម្មលោកខាងលិច ថាជា “រឿងឆ្កួត និងគ្មានការពិចារណា”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម