Connect with us

ព័ត៌មានអន្ដរជាតិ

លោក Johnson ធ្វើដំណើរទស្សនកិច្ចលើកទី២ យ៉ាងភ្ញាក់ផ្អើលនៅទីក្រុង កៀវ

បានផុស

នៅ

កាលពីថ្ងៃសុក្រទី១៧ខែមិថុនា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានស្នើឲ្យចាប់ផ្តើមកម្មវិធីហ្វឹកហ្វឺនយោធាមួយសម្រាប់កងកម្លាំងអ៊ុយក្រែន ខណៈដែលលោកបានជួបជាមួយប្រធានាធិបតី Volodymyr Zelensky ក្នុងទីក្រុង កៀវ អំឡុងដំណើរទស្សនកិច្ចលើកទីពីររបស់លោក ទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី។

លោក Johnson ដែលបានរួចផុតពីការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្តកាលពីដើមខែនេះ ត្រូវបានស្វាគមន៍ដោយលោក Zelensky ថាជា “មិត្តដ៏អស្ចារ្យ” ហើយបានបង្ហោះរូបភាពខ្លួនឯងជាមួយប្រធានាធិបតីអ៊ុយក្រែន ដោយសរសេរថា “លោកប្រធានាធិបតី Volodymyr, ពិតជារឿងល្អណាស់ដែលបានមកដល់ទីក្រុង កៀវ ម្តងទៀត”។

ការិយាល័យរបស់លោកបាននិយាយថា លោក Johnson បានស្នើឲ្យចាប់ផ្តើមប្រតិបត្តិការហ្វឹកហ្វឺនដ៏ធំមួយ សម្រាប់កងកម្លាំងអ៊ុយក្រែន ជាមួយនឹងសក្តានុពលក្នុងការបណ្តុះបណ្តាលទាហានរហូតដល់ទៅ ១០ ០០០នាក់រៀងរាល់ ១២០ថ្ងៃម្តង។

តាមសម្តីរបស់លោក Johnson, “ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ គឺដើម្បីផ្ញើសារច្បាស់លាស់ និងសាមញ្ញទៅកាន់ប្រជាជនអ៊ុយក្រែនថា ចក្រភពអង់គ្លេសនៅជាមួយអ្នក ហើយយើងនឹងនៅជាមួយអ្នករហូតដល់ទីបំផុត អ្នកឈ្នះ”។

“នោះហើយជាមូលហេតុដែលខ្ញុំបានផ្តល់ឲ្យលោកប្រធានាធិបតី Zelensky នូវកម្មវិធីបណ្តុះបណ្តាលយោធាថ្មីដ៏សំខាន់មួយ ដែលអាចផ្លាស់ប្តូរសមីការនៃសង្រ្គាមនេះ, ដោយប្រើប្រាស់កងកម្លាំងដ៏មានឥទ្ធិពលបំផុតនោះ, ដោយការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ដើម្បីទទួលជ័យជម្នះ”។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ដែល​មិន​បាន​ប្រកាស​ជាមុននេះ ​គឺ​បង្ហាញ​ពីការ​គាំទ្រ​ចុងក្រោយ​របស់​លោក Johnson ចំពោះលោក Zelensky ចាប់​តាំង​ពី​រុស្ស៊ី​ ​ចូលលុកលុយ​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ។

ដំណើរ​ទស្សនកិច្ច​នេះ ​ក៏​បាន​កើត​ឡើងផងដែរ ត្រឹមតែ​មួយ​ថ្ងៃប៉ុណ្ណោះ ​បន្ទាប់​ពី​មេដឹកនាំ​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​រូម៉ានី​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុងកៀវ និង​បាន​អនុម័ត​ឋានៈ​បេក្ខជនរបស់​អ៊ុយក្រែន​ដើម្បី​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រុស្ស៊ី បញ្ចេញ វីដេអូដំបូង នៃ ទាហាន ស៊ីឈ្នួល អាមេរិក ដែល ត្រូវ បានចាប់ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម