Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា អាមេរិក កំពុងតាំងខ្លួនជាអ្នកគ្រប់គ្រងផែនដី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងលេងសើចជាមួយព្រះ ដោយតាំងខ្លួនជាអ្នកគ្រប់គ្រងផែនដី។ លោកក៏បានថ្កោលទោសទណ្ឌកម្មរបស់បស្ចិមប្រទេសផងដែរ ដោយលោកហៅថា ឆ្កួតលីលា និង គ្មានការពិចរណា។

សុន្ទរកថា​​របស់មេដឹកនាំ​រុស្ស៊ីរូបនេះ បាន​កើត​ឡើង​នៅ​ក្នុង​សុន្ទរកថា​ដ៏​ក្ដៅ​គគុក​មួយ ​ក្នុង​វេទិកា​សេដ្ឋកិច្ច​នា​ទីក្រុង​ St Petersburg ​កាលពី​ថ្ងៃ​សុក្រទី១៧ខែមិថុនា។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីបានព្រមានថា សណ្តាប់ធ្នាប់ពិភពលោកនឹងមិនវិលត្រលប់ទៅរករបៀបវារៈ មុនពេលសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងវិញនោះទេ។

លោកពូទីននិយាយ “យើង​ជា​មនុស្ស​ខ្លាំង ហើយ​អាច​ជម្នះ​រាល់​បញ្ហា​ប្រឈម។ ដូចជាដូនតារបស់យើងដែរ យើងនឹងដោះរាល់ស្រាយបញ្ហា ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃប្រទេសរបស់យើង បាននិយាយអំពីរឿងនេះ”។

មេដឹកនាំវ័យ ៦៩ ឆ្នាំរូបនេះបន្តថា “សហរដ្ឋអាមេរិក ចាត់ទុកខ្លួនឯងជាអ្នកនាំសាររបស់ព្រះនៅលើផែនដី ហើយប្រទេសរុស្ស៊ី កំពុងចូលខ្លួននៅក្នុងលំដាប់ពិភពលោកថ្មីមួយ ដែលច្បាប់នឹងត្រូវបានកំណត់ដោយរដ្ឋដែលមានអំណាចនិងអធិបតេយ្យភាព”។

ទន្ទឹមនោះ លោកប្តេជ្ញាបន្តប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។ លោកទទូចថា ការសម្រេចចិត្តលុកលុយអ៊ុយក្រែនគឺ ដោយបង្ខំ និងលំបាក ប៉ុន្តែត្រូវបង្ខំចិត្ត និងជារឿងចាំបាច់។

លោកបានហៅយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ថាជាទង្វើរបស់រុស្ស៊ីក្នុងនាមជារដ្ឋអធិបតេយ្យមួយ ដែលមានសិទ្ធិការពារសន្តិសុខរបស់ខ្លួន ហើយបានចោទប្រកាន់លោកខាងលិចអំពីការដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែនយ៉ាងសកម្ម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ News Delivers

ចុចអាន៖ អាមេរិក ផ្អាកការលក់យន្តហោះគ្មានមនុស្សបើកទំនើបទៅឲ្យអ៊ុយក្រែន ព្រោះខ្លាចធ្លាក់ដល់ដៃរុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៥ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៦ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម