ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ី មិនខ្វល់ពី អ៊ុយក្រែន ទទួលបានឋានៈបេក្ខភាព អឺរ៉ុប ឡើយ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីមិនខ្វល់ពីអ៊ុយក្រែនអាចទទួលបានឋានៈបេក្ខភាពសហភាពអឺរ៉ុបនោះទេ ដោយសារតែសហភាពអឺរ៉ុបមិនមែនជាអង្គការយោធាឡើយ ។

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St. Petersburg លោក ពូទីន បានចោទសួរថាតើការចូលជាសមាជិកសហភាពអឺរ៉ុបនឹងផ្តល់ផលប្រយោជន៍ដល់អ៊ុយក្រែនដែរឬទេ និងថាតើលោកខាងលិចមានចំណាប់អារម្មណ៍ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុមួយចំនួនដល់ទីក្រុងកៀវដើម្បីរក្សាភាពស្មោះត្រង់របស់ខ្លួនជាជាងគាំទ្រដល់កំណើនសេដ្ឋកិច្ច និងឧស្សាហកម្មអឺរ៉ុបដែរឬទេ ។
ចំពោះទំនាក់ទំនងនាពេលអនាគតជាមួយអ៊ុយក្រែនវិញ លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូនៅតែមានឆន្ទៈក្នុងការកសាងទំនាក់ទំនងជាមួយនរណាម្នាក់ ប៉ុន្តែមានតែកងទ័ពជើងគោក និងកងទ័ពជើងទឹករបស់យើងប៉ុណ្ណោះដែលអាចជាអ្នកធានាសន្តិសុខរបស់យើងបាន” ។

លោក ពូទីន សង្កត់ធ្ងន់ថា “មិនយូរមិនឆាប់ស្ថានការណ៍នឹងមានភាពប្រក្រតីឡើងវិញ ហើយយើងសូមធានាថា អ្នកជិតខាងរបស់យើងទាំងអស់នឹងមានភាពរុងរឿង ដូច្នេះបន្ទាប់មកនឹងមានភាពច្បាស់លាស់ក្នុងការស្តារទំនាក់ទំនងឡើងវិញរវាងរុស្ស៊ី និងអ៊ុយក្រែន” ។
ជាចុងក្រោយលោក ពូទីន បានរំលឹកឡើងវិញថា សកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនគឺជា “វិធានការបង្ខំ” ដោយសារតែរុស្ស៊ីគ្មានវិធីផ្សេងទៀតក្នុងការពន្យល់ទៅលោកខាងលិចថា ការអូសទាញអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូ គឺជាអំពើឧក្រិដ្ឋកម្ម នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អង់គ្លេស ថា អ៊ុយក្រែន ចាញ់អាវុធកាំភ្លើងធំ រុស្ស៊ី ២០ ទល់នឹង ១

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង