Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅឥណ្ឌា និងបង់ក្លាដែស សម្លាប់មនុស្សច្រើននាក់ និងរាប់លានទៀតកំពុងជាប់គាំង

បានផុស

នៅ

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ព្យុះមូសុងនៅបង់ក្លាដែស និងឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់ ហើយទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះសម្បែង ដោយ​ធ្វើឲ្យ​មនុស្សរាប់លាន​នាក់​ផ្សេង​ទៀត ​កំពុង​ជាប់​គាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ភ្លៀងបានបន្ត​ធ្លាក់​ឥតឈប់ឈរ ក្នុងរយៈពេល​មួយ​សប្ដាហ៍​កន្លងមក​នេះ ដោយបានជន់លិចតំបន់​ភាគ​ឦសាន​នៃ​ប្រទេស​បង់ក្លាដេស ហើយ​កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​ជម្លៀស​គ្រួសារ​ដែល​ត្រូវ​បាន​កាត់​ផ្ដាច់​ចេញ​ពី​សហគមន៍​ជិតខាង។ ចំណែកសាលារៀន​ក្លាយ​ទៅ​ជា​ជម្រក​សង្គ្រោះ​សម្រាប់​ផ្ទះ​ភូមិ​ទាំង​មូល ​ដែល​ត្រូវ​ជន់​លិច​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ ដោយ​ទឹក​ទន្លេ​ដែល​បាន​បាក់​ច្រាំង​ទន្លេ​ភ្លាមៗ។

លោក Lokman ជាអ្នករស់នៅក្នុងភូមិ Companiganj បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “ភូមិទាំងមូលបានស្ថិត​នៅក្រោម​ទឹកនៅព្រឹកថ្ងៃសុក្រ ហើយយើងទាំងអស់គ្នាបានជាប់គាំង។ បន្ទាប់ពី​រង់ចាំ​ពេញមួយ​ថ្ងៃនៅលើដំបូលផ្ទះ​ អ្នកជិតខាងម្នាក់បាន​ជួយសង្គ្រោះយើង​ ដោយ​ទូក​បណ្ដោះអាសន្ន។ ម្តាយរបស់ខ្ញុំបាននិយាយថា គាត់មិន​ដែល​ឃើញ​ទឹក​ជំនន់​បែប​នេះ​ទេ ពេញ​មួយ​ជីវិត​របស់​គាត់”។

ដោយឡែក មេប៉ូលីសម្នាក់ទៀតក្នុងតំបន់ លោក Mizanur Rahman បាននិយាយថា រន្ទះដែលបង្កឡើងដោយព្យុះបាន​សម្លាប់មនុស្សយ៉ាងហោច​ណាស់ ២១ នាក់ ចាប់តាំងពីរសៀលថ្ងៃសុក្រ។ ក្នុងចំណោមពួកគេ មានកុមារបីនាក់ដែលមានអាយុចន្លោះពី ១២ ទៅ១៤ឆ្នាំ។​ ខណៈមនុស្ស៤នាក់ផ្សេងទៀត បានស្លាប់ នៅពេលដែលការរអិលបាក់ដីបានវាយប្រហារផ្ទះនៅលើភ្នំរបស់ពួកគេ នៅក្នុងទីក្រុងកំពង់ផែ Chittagong ។

គួរបញ្ចាក់ថា ទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែស កាន់តែអាក្រក់ទៅៗនៅព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីការសង្គ្រោះបណ្តោះអាសន្នពីភ្លៀងកាលពីរសៀលនោះ។ ខណៈក្រុមអ្នកព្យាករណ៍បាននិយាយថា ទឹកជំនន់ត្រូវបានកំណត់ថា នឹងកាន់តែអាក្រក់ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសបង់ក្លាដែស និងនៅភាគឦសាននៃប្រទេសឥណ្ឌា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Al Jazeera

ចុចអាន៖មេវិទ្យាស្ថានឱសថមួយរបស់ ឥណ្ឌា ក្លាយជាមហាសេដ្ឋីមានជាងគេបំផុត​ ក្នុងឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

នាយករដ្ឋមន្ត្រី រម្លឹកមន្ត្រីឱ្យចងចាំអភិក្រមទាំង៥ ធានាអភិបាលកិច្ចល្អ បញ្ចៀសអំពើពុករលួយ

សេដ្ឋកិច្ច១២ នាទីutes មុន

តម្លៃមាស មាននិន្នាការកើនឡើង នៅឆ្នាំ ២០២៥

ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ស្នើភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ប្រភេទ

ព័ត៌មានជាតិ២៦ នាទីutes មុន

ប.ស.ស ផ្សព្វផ្សាយស្ដីពី“នីតិវិធីអនុវត្តថវិកាសម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម

ព័ត៌មានជាតិ២៩ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មី នៅខាងត្បូងផ្លូវចូលខាងកើតប្រាសាទអង្គរវត្ត ខណៈការជួសជុលប្រាសាទឥដ្ឋ នឹងបញ្ចប់ចុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម