ព័ត៌មានអន្ដរជាតិ
លោក Zelensky ចុះដល់ទីតាំងកងទ័ពជួរមុខនៅភាគខាងត្បូង អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទៅសួរសុខទុក្ខទាហានជួរមុខនៅក្នុងតំបន់ Mykolaiv នៃភាគខាងត្បូង ខណៈការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើត កាន់តែខ្លាំងឡើងៗ។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/១-21-1024x614.jpg)
ការិយាល័យ ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះវីដេអូនៃដំណើរទស្សនកិច្ចរបស់លោកកាលពីថ្ងៃសៅរ៍ ដោយបង្ហាញពីលោក Zelensky កំពុងត្រួតពិនិត្យអគាររដ្ឋបាលក្នុងតំបន់ ដែលត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី។ លោកក៏បានទៅពិនិត្យមន្ទីរពេទ្យ និងចែកមេដាយ ជូនប្រជាពលរដ្ឋនៅទីនោះដូចគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/Ukraine-Zelensky-Frontlines-1024x576.jpg)
ដោយឡែក កងកម្លាំងរុស្ស៊ីឯណោះវិញ កំពុងតែបង្កើនការវាយលុកក្នុងគោលបំណងដើម្បីគ្រប់គ្រងទាំងស្រុងនូវតំបន់ភាគខាងកើតនៃទីក្រុង Luhansk ។ ពួកគេបានខិតខំឡោមព័ទ្ធទីក្រុងសំខាន់នៃ Severodonetsk នៅភាគខាងកើតអ៊ុយក្រែន។ ជនស៊ីវិល និងទាហានអ៊ុយក្រែននៅតែជាប់គាំង នៅក្នុងរោងចក្រគីមី Azot ក្នុងទីក្រុងដដែល។
![](https://www.kampucheathmey.com/wp-content/uploads/2022/06/២-22-1024x614.jpg)
ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញកន្លែងចម្រាញ់ប្រេង និងកន្លែងប្រេងឥន្ធនៈ ខណៈដែលពួកគេបានទម្លាក់គ្រាប់បែកលើទីក្រុង Lysychansk ដែលជាទីក្រុងជិតខាង Severodonetsk ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ុយក្រែន កំពុងការពារបានយ៉ាងរឹងមាំពីការវាយលុករបស់ រុស្ស៊ី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក