ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ អតីតកីឡាការិនីកាយសម្ព័ន្ធ រុស្សី ធ្លាប់មានរឿងអាស្រូវជាមួយ ពូទីន បង្ហាញមុខជាសាធារណៈ
អតីតកីឡាការិនីកាយសម្ព័ន្ធរុស្សី Alina Kabaeva ដែលធ្លាប់មានរឿងអាស្រូវជាមួយលោក ពូទីន បានបង្ហាញខ្លួនជាសាធារណៈ នៅចំពោះមុខអ្នកសារព័ត៌មាន ដើម្បីស្រាយមន្ទិលដែលថា នាងបានបាត់ខ្លួន។

ការបាត់ខ្លួនរបស់កីឡាករនីរូបនេះ គឺចាប់តាំងពីខែមេសាមក រហូតធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយបានបានចោតសួរថា នាង Kabaeva អាចនឹងបាត់ខ្លួនពិតមែន។ ខណៈមានពាក្យចចាមអារ៉ាមរវាងនាង និងលោកពូទីន ថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នា។

ប៉ុន្តែកាលពីពេលថ្មីៗនេះ អតីតអ្នកហាត់កាយសម្ព័ន្ធវ័យ ៣៩ ឆ្នាំរូបនេះ ស្រាប់តែបង្ហាញខ្លួនឡើងមក ដោយរូបនាងកំពុងថតកម្មវិធីទូរទស្សន៍នៅស្រុកកំណើត និងថតភាពយន្តឯកសារស្ដីពីយោធា ស្នេហាជាតិ នៅឯជុំរុំហ្វឹកហាត់កាយសម្ព័ន្ធក្នុងទីក្រុង Sochi ដែលមានកុមារ និងយុវជនចំនួន ២៨ នាក់ ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី ២។

យ៉ាងណាមិញ ចំពេលជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន Kabaeva ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មកាលពីខែមុន និងតាមពីក្រោយដោយកាណាដា រួមទាំងបណ្ដាប្រទេសសហភាពអឺរ៉ុបជាច្រើន ព្រោះគេជឿថានាងពិតជាជំទាវទីមួយដោយសម្ងាត់។

សូមបញ្ចាក់ថា នាង Alina Cabeva គឺជាអ្នកហាត់កាយសម្ព័ន្ធនារី ដែលទទួលបានជោគជ័យបំផុតរបស់ប្រទេស និងល្បីល្បាញបំផុតក្នុងកីឡាកាយសម្ព័ន្ធចង្វាក់ ដោយឈ្នះមេដាយចំនួនពីរក្នុងព្រឹត្តិការណ៍អូឡាំពិក។ នាងក៏បានឈ្នះជើងឯកពិភពលោកចំនួន ៩ និងជើងឯកអឺរ៉ុបចំនួន ១៥ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Zelensky ចុះដល់ទីតាំងកងទ័ពជួរមុខនៅភាគខាងត្បូង អ៊ុយក្រែន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល