Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស និង ណាតូ ព្រមានលោកខាងលិចឲ្យត្រៀមខ្លួន ព្រោះសង្គ្រាមអ៊ុយក្រែន នៅអូសបន្លាយពេលយូរទៀត

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានលោកខាងលិចឲ្យ​ត្រៀមខ្លួន សម្រាប់​ការធ្វើដំណើរដ៏វែង​ឆ្ងាយ​ នៅប្រទេសអ៊ុយក្រែន ខណៈដែលកងកម្លាំងរុស្ស៊ី​ បាន​បង្កើន​កា​រវាយលុក​របស់​ពួកគេ ទៅ​លើ​ទីតាំង​អ៊ុយក្រែន នៅភាគ​ខាង​កើត​នៃ​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានដាច់​ដោយ​ឡែក​ ពីលោក Johnson និង Stoltenberg កាលពីថ្ងៃសៅរ៍​ កើតឡើងនៅ​ពេល​ដែល​លោក Zelensky បានចុះដល់ទីតាំង​កងទ័ព​ជួរមុខ ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ Mykolaiv និង Odesa ជាកន្លែងដែល​លោក​បាន​ប្រកាស​ថា​ ប្រជាជន​អ៊ុយក្រែន “ពិតជា​នឹង​ឈ្នះ” ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​កងទ័ព​រុស្ស៊ី។

លោក Johnson បានសរសេរនៅក្នុងកាសែត The Sunday Times ដោយអំពាវនាវឲ្យ​មាន​ការ​គាំទ្រ​ជា​និរន្តរភាព​សម្រាប់​អ៊ុយក្រែន និង​និយាយថា​ អ្នកគាំទ្រ​បរទេស​របស់​ប្រទេសនេះ ​គួរតែ​ទប់អារម្មណ៍​របស់ពួកគេ ដើម្បីធានាថា វាមានការស៊ូទ្រាំជា​យុទ្ធសាស្ត្រ​ ដើម្បី​រស់រាន​មាន​ជីវិត​ ហើយ​នៅ​ទី​បំផុត​នឹងឈ្នះ។

លោកបន្ថែមថា “ អ្វីគ្រប់យ៉ាងនឹងអាស្រ័យលើថា តើអ៊ុយក្រែនអាច​ពង្រឹង​សមត្ថភាព​ការពារ​ដី​របស់​ខ្លួន បាន​លឿន​ជាង​រុស្ស៊ី​អាចបន្តសមត្ថភាពវាយប្រហារបានដែរឬទេ។ ភារកិច្ច​របស់​យើង​ គឺ​ត្រូវ​ចុះ​បញ្ជី​ពេលវេលា នៅ​ខាង​អ៊ុយក្រែន”។

ដោយឡែកលោក Stoltenberg ក៏បានអំពាវនាវឲ្យ​បន្តគាំទ្រអ៊ុយក្រែន ដោយប្រាប់កាសែត Bild am Sonntag របស់​អាល្លឺម៉ង់​ថា ការ​ផ្គត់ផ្គង់​អាវុធទំនើបដល់កងទ័ពអ៊ុយក្រែន​ នឹងបង្កើនឱកាសនៃការរំដោះតំបន់ Donbas ភាគខាងកើតពីការ​គ្រប់គ្រង​របស់រុស្ស៊ី បើទោះបីជាចំណាយពេលរាប់ឆ្នាំក៏ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Al jazeera

ចុចអាន៖លោក Zelensky ចុះដល់ទីតាំងកងទ័ពជួរមុខនៅភាគខាងត្បូង អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម