Connect with us

ព័ត៌មានអន្ដរជាតិ

កូនស្រីលោក Duterte ស្បថចូលកាន់តំណែងជា អនុប្រធានាធិបតី (មានវីដេអូ)

បានផុស

នៅ

កូនស្រីច្បងរបស់ប្រធានាធិបតីហ្វីលីពីនផុតអាណត្តិ Rodrigo Duterte បានស្បថចូលកាន់តំណែងជា អនុប្រធានាធិបតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​នៅ​ទីក្រុង Davao លោកស្រី Sara Duterte បាន​ប្តេជ្ញា​បង្រួបបង្រួម​ប្រទេស ហ្វីលីពីន​ ខណៈពេលធ្វើសច្ចាប្រណិធាន នៅក្បែរប្រធានាធិបតីជាប់ឆ្នោតថ្មី គឺលោក Ferdinand Marcos Junior។

លោកស្រី Duterte និយាយថា “ថ្ងៃខាងមុខអាចពោរពេញដោយបញ្ហាប្រឈម​​ ដែលជំរុញឲ្យយើងត្រូវរួបរួមគ្នាជាប្រទេសមួយ”។

គួរបញ្ជាក់ថា អាណត្តិរយៈពេលប្រាំមួយឆ្នាំរបស់លោកស្រី នៅក្នុងការិយាល័យជាមួយលោក Ferdinand Marcos Junior នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ៣០ ខែមិថុនា។

ក្នុងនាមជាបេក្ខជននៅក្នុងការបោះឆ្នោតកាលពីខែឧសភា អ្នកទាំងពីរបានដណ្តើមយកជ័យជម្នះភ្លូកទឹកភ្លូកដីជាប្រវត្តិសាស្ត្រ ដោយបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពល និងដំណើរការលើសារនៃការរួបរួម ដែលក៏បានជួយសម្ព័ន្ធមិត្តជាច្រើនរបស់ពួកគេឈ្នះអំណាចនៅកន្លែងផ្សេងទៀតនៅក្នុងរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសហ្វីលីពីន ប្រធានាធិបតី និងអនុប្រធានាធិបតី ត្រូវបានបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Duterte ៖ “ខ្ញុំគ្មានថ្ងៃសុំទោស ចំពោះការស្លាប់ក្នុងសង្គ្រាមគ្រឿងញៀនឡើយ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម