Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី វាយចូលទីក្រុងសំខាន់នៅភាគខាងកើត អ៊ុយក្រែន ដោយជោគជ័យ (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិមួយ នៅជិតទីក្រុងឧស្សាហកម្ម Severodonetsk របស់ប្រទេសអ៊ុយក្រែន ដែលជាគោលដៅសំខាន់ក្នុងយុទ្ធនាការរបស់ទីក្រុងមូស្គូ ដើម្បីគ្រប់គ្រងភាគខាងកើតប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានឈ្នះនៅភូមិ Metyolkine ដែលមានប្រជាជនតិចជាង៨០០នាក់ មុនពេលសង្រ្គាមចាប់ផ្តើម ខណៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា យុទ្ធជនអ៊ុយក្រែនជាច្រើននាក់ បានចុះចាញ់នៅទីនោះ។

ស្របពេលជាមួយគ្នានោះដែរ យោធាអ៊ុយក្រែនទទួលស្គាល់ថា រុស្ស៊ីបានទទួលជោគជ័យនៅក្នុងតំបន់ដែលមានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Severodonetsk។

បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានី កៀវ នៅពេលសង្រ្គាមផ្ទុះឡើងដំបូង កងកម្លាំងរុស្ស៊ីបានផ្តោតលើការព្យាយាមគ្រប់គ្រងទាំងស្រុងនៃសាធារណរដ្ឋ Luhansk និង Donetsk នៃតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។

ផ្នែកខ្លះនៃតំបន់ Donbas ត្រូវបានកាន់កាប់ដោយក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីរួចទៅហើយ មុនការលុកលុយថ្ងៃទី២៤ខែកុម្ភៈ។

កាលពីថ្ងៃអាទិត្យទី១៩ខែមិថុនា ទីក្រុងមូស្គូបានអះអាងថា ការវាយលុករបស់ខ្លួនដើម្បីឈ្នះនៅ Severdonetsk កំពុងដំណើរការដោយជោគជ័យ។

តាមសម្តីអភិបាលក្រុង Luhansk លោក Serhiy Haidai ប្រាប់ទូរទស្សន៍អ៊ុយក្រែន, ការប្រយុទ្ធគ្នាបានធ្វើឲ្យការជម្លៀសមនុស្សចេញពីទីក្រុងមិនអាចទៅរួច ប៉ុន្តែថា ការអះអាងរបស់រុស្ស៊ីដែលថាពួកគេគ្រប់គ្រងទីក្រុងទាំងស្រុង គឺជាការកុហក។ ពួក​គេ​គ្រប់​គ្រង​តែផ្នែក​សំខាន់​នៃ​ក្រុងប៉ុណ្ណោះ ​មិន​មែន​ក្រុង​ទាំង​មូល​ទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ លោក ពូទីន ថា អាមេរិក កំពុងតាំងខ្លួនជាអ្នកគ្រប់គ្រងផែនដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម