Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សកាន់អំណាចអ៊ីតាលី បែកបាក់ផ្ទៃក្នុង ដោយសាររឿងផ្តល់អាវុធឲ្យ អ៊ុយក្រែន

បានផុស

នៅ

គណបក្សចលនាផ្កាយប្រាំ (M5S) ដែលកំពុងកាន់អំណាចរបស់ប្រទេសអ៊ីតាលី កំពុងបែកបាក់គ្នាចំពោះរឿងថាតើ ត្រូវបន្តការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនដែរឬក៏អត់។

សភា​ត្រៀម​បោះឆ្នោត​លើសេចក្តីសម្រេចរបស់ M5S នៅ​ថ្ងៃ​អង្គារ ដែល​នឹង​ផ្តល់​អនុសាសន៍​ឲ្យ​បញ្ចប់​ការ​ផ្តល់​អាវុធ​ដល់​អ៊ុយក្រែន ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​អនាគត​សន្តិភាព។

ការដកស្រង់ចេញពីសេចក្តីសម្រេច ដែលបែកធ្លាយទៅប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ទី១៨ខែមិថុនា បានគាំទ្រសំណើរបស់មេដឹកនាំ M5S លោក Giuseppe Conte ដែលបានស្នើឲ្យមានការបោះឆ្នោត លុបចោលការផ្គត់ផ្គង់អាវុធ។

យោងតាមកាសែតប្រចាំថ្ងៃ La Repubblica បានឲ្យដឹងថា សំណើនេះធ្វើឲ្យអតីតនាយករដ្ឋមន្ត្រីមានការប៉ះទង្គិចជាមួយអ្នកការទូតកំពូលឈ្មោះ Luigi Di Maio ដែលបានចោទប្រកាន់គណបក្សរបស់គាត់ថា គ្មានភាពពេញវ័យ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។

ការរិះគន់របស់គាត់ ត្រូវបានគេរាយការណ៍ថា បង្កឲ្យមានការស្តីបន្ទោសពីអនុប្រធាន M5S លោក Riccardo Ricciardi និង Michele Gubitosa ដែលបានស្នើនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលីថា លោក Di Maio គួរតែចាកចេញពីគណបក្ស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ មេទ័ពអង់គ្លេស ប្រាប់ទាហានឲ្យត្រៀមប្រយុទ្ធ និងផ្តួលកងទ័ពលោក ពូទីន ក្នុងសង្រ្គាមលោកលើកទី៣

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៤ នាទីutes មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ សិស្សអាយុ១៥ ឆ្នាំកំពុងសិក្សាថ្នាក់ទី៧ដល់ទី១០ដោយសារកត្តាចូលរៀនយឺត និងការរៀនត្រួតថា្នក់

Sokha Hotels

ព័ត៌មានពេញនិយម