Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីលកម្ទេចទីតាំងបញ្ជាការ អ៊ុយក្រែន ស្លាប់ឧត្តមសេនីយ៍ និងទាហានជាង ៥០ នាក់

បានផុស

នៅ

ក្រសួងការពារជាតិទីក្រុងមូស្គូបានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាវាចម្បាំងរុស្ស៊ីបានបាញ់មីស៊ីលនាំផ្លូវ Kalibr កម្ទេចមជ្ឈមណ្ឌលបញ្ជាការរបស់អ៊ុយក្រែន ដោយបានសម្លាប់ឧត្តមសេនីយ៍ និង​នាយទាហាន​នៃ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែនជាង ៥០ នាក់​ ​ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះបានកើតឡើងនៅជិតភូមិ Shirokaya Dacha ក្នុងតំបន់ Dnepropetrovsk ដោយមីស៊ីលបានហោះបុកបរិវេណមួយកន្លែងដែលមេបញ្ជាការនៃអង្គភាពអ៊ុយក្រែនជាច្រើនរូបបានប្រមូលផ្តុំសម្រាប់កិច្ចប្រជុំមួយ ។

ក្រសួងបានបន្ថែមថា កាំជ្រួចមីស៊ីល Kalibr ក៏បានបំផ្លាញយន្តហោះ M777 ចំនួន ១០ គ្រឿង និងរថពាសដែកដល់ទៅ ២០ គ្រឿងដែលទើបត្រូវបានបញ្ជូនពីលោកខាងលិច ហើយត្រូវបានរក្សាទុកនៅក្នុងអគាររោងចក្រមួយកន្លែងនៅភាគខាងត្បូងទីក្រុង Nikolayev ។

គួររម្លឹកថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនកាលពីចុងខែកុម្ភៈ បន្ទាប់ពីការបរាជ័យរបស់ក្រុងកៀវក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានចុះហត្ថលេខាជាលើកដំបូងក្នុងឆ្នាំ ២០១៤ និងការទទួលស្គាល់របស់ទីក្រុងមូស្គូចំពោះសាធារណរដ្ឋ Donetsk និង Lugansk ក្នុងតំបន់ Donbas ។

ចាប់តាំងពីពេលនោះមក វិមានក្រឹមឡាំងបានទាមទារឲ្យអ៊ុយក្រែនប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមក្នុងប្លុកយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយទីក្រុងកៀវក៏​បានលើកឡើងដែរ​ថា ការ​វាយលុក​របស់​រុស្ស៊ី​គឺ​មិន​មាន​ការ​បង្កហេតុ​ទាំង​ស្រុងនោះទេ ហើយ​បាន​បដិសេធ​ការ​អះអាង​ថា អ៊ុយក្រែនមាន​គម្រោងប្រើកម្លាំង​ដណ្តើម​យក​សាធារណរដ្ឋ​ទាំង​ពីរ​នេះមក​វិញ​ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អ៊ុយក្រែន កំពុងការពារបានយ៉ាងរឹងមាំពីការវាយលុករបស់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ៨ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ១១ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម